ភ្នំពេញៈ នៅក្នុងរដូវភ្ជុំបិណ្ឌនេះ គេសង្កេតឃើញថា មានការកក្រើកឡើងនូវអំពើ លួច ឆក់ ប្លន់ នៅតាមបណ្ដាលខណ្ឌក្នុងរាជធានីភ្នំពេញ ធ្វើឲ្យប្រជាពលរដ្ឋមានការខ្លាចរអាលយ៉ាងខ្លាំង ក្នុងពេលធ្វើដំណើរចេញទៅណាម្ដងៗ ពិសេសនៅពេលយប់ ព្រោះក្រុមជនល្មើសតែតែឆ្មក់ធ្វើសកម្មភាពគ្រប់បែបយ៉ាង។
ជាក់ស្ដែងនៅតាមផ្លូវ371 (ផ្លូវសឡា) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនាវេលាម៉ោង៣ទៀបភ្លឺថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០១៦ បុរសម្នាក់ ខណៈកំពុងម៉ូតូNext មួយគ្រឿង ស្រាប់តែជនល្មើស៤នាក់ ជិៈម៉ូតូ២គ្រឿង ម៉ាក Suzuki let និង ម៉ាក sl ប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានធ្វើសកម្មភាពកាប់មកលើជនរងគ្រោះត្រូវចំខ្នង១កាំបិត បណ្តាលឲ្យរងរបួស។
ភ្លាមៗនោះ ក៏មានកម្លាំងអន្តរាមគន៍ចុះទៅដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែបានត្រឹមសាកសួរជនរងគ្រោះប៉ុណ្ណោះ ព្រោះក្រុមជនល្មើសបានគេចខ្លួនអស់ហើយ និងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលិស៕
មតិយោបល់