អាកាសយានដ្ឋានកម្ពុជា ទទួលអ្នកដំណើរច្រើនជាង ៤.៥លាននាក់ ត្រឹមរយៈពេល ៨ខែ ឆ្នាំ ២០១៦

អាកាសយានដ្ឋានកម្ពុជា ទទួលអ្នកដំណើរច្រើនជាង ៤.៥លាននាក់ នឹងមានជើងហោះហើរ ៤ម៉ឺន៧ពាន់ប្រតិបត្តិការ ក្នុងរយៈពេល ៨ខែ ចាប់ពីខែមករា មកដល់ខែសីហា ឆ្នាំ ២០១៦នេះ។ នេះបើយោងតាមទិន្នន័យពី អាកាសយានដ្ឋានកម្ពុជា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

ទិន្នន័យបានបង្ហាញឲ្យដឹងទៀតថា ចំនួនអ្នកដំណើរកើនឡើង ៥.៤ភាគរយ នឹងជើងហោះហើរកើនឡើង ២.៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៥ ចំនែកការដឹកទំនិញកើនឡើង ២០.៨ភាគរយ រហូតដល់ទៅ ៣០,៩០៨តោន។

អ្វីដែលគួរឲ្យកត់សម្គាល់គឺ អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ បានកើនឡើង ៥៧.៩ភាគរយ រហូតដល់ ១៨,០០៤នាក់ ដោយសារប្រតិបត្តិជើងហោះហើរអន្តរជាតិពី ប្រទេសចិន និងវៀតណាម នឹងកំណើនជើងហោះហើរក្នុងស្រុកពីខេត្តសៀមរាប។

សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរបាន ២៧៤,០០០នាក់ កើនឡើង ៤ភាគរយ ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបាន ២៨០,០០០នាក់ កើនឡើង ៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

យ៉ាងណាមិញ សម្រាប់ជើងហោះហើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺមាន ២,៧០០ប្រតិបត្តិការ ធ្លាក់ចុះ ៤.៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ហើយការថយចុះនេះ គឺដោយសារការសាងសង់ កន្លែងទទួលអ្នកដំណើរថ្មី ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារដូវក្តៅ៕

13921008_1232361320129260_3186735612754668228_n 13886930_1233776166654442_9021178372801461892_n 12227036_1085705831461477_7871547154135823363_n 14329887_1273198099378915_5702558474106206337_n

រូបភាព៖ Cambodia Airports

មតិយោបល់