ព័ត៌មានជាតិ

ខ្សែរ​ភ្លើង​ដាច់​ប៉ះ​របងលួស ​ឆ្លង​ចរន្ដ​​ឆក់​​ក្មេង​ប្រុស​ម្នាក់ស្លាប់

ឧត្តរមានជ័យ: ក្មេងប្រុសម្នាក់បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដើម្បីជួយសង្គ្រោះ ដោយសារតែឆក់ខ្សែរភ្លើងដាច់ប៉ះរបង លួសឆ្លងចរន្ដឆក់ក្មេងប្រុសរូបនោះ កំពុងហាលខោក្រោយងូតទឹករួច។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១រសៀលនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្រោយផ្ទះ នាភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អ្នកដឹងហេតុការណ៍បានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ មាជ ចម្រើនម៉េងឈី ភេទប្រុស អាយុ១២ឆ្នាំ ជាកូនទី២ ឪពុកឈ្មោះ មាជ ម៉េងជីម អាយុ៤០ឆ្នាំ ម្តាយឈ្មោះ ហ៊ាងធារ៉ា អាយុ៣៣ឆ្នាំ មានមុខរបរជាជាងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹម។

តាមអ្នកឃើញហេតុការណ៍បានបន្ដទៀតថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានងូតទឹកនៅខាងក្រោយផ្ទះ លុះងូតទឹករួចក៏បានយកខោទៅហាល នឹងរបងលួសដូចសព្វដង ពេលនោះក៏ស្រាប់​តែ​ឆក់​តែម្តង ខណ:នោះក្មេងៗ បានឃើញស្រែកប្រាប់ម្តាយក្មេងរងគ្រោះដែលកំពុងអង្គុយនៅមុខផ្ទះថា កូនរបស់គាត់រអិលជើងជាប់របងលួស លុះម្តាយចូលទៅចាប់ទាញក៏ត្រូវឆក់ដូចគ្នា តែដោយសារអ្នកឃើញហេតុការណ៍បិតប៉ារ៉ែត ទាន់ទើបម្តាយរបួសតិចតួច។ ពេលនេះជនរងគ្រោះ ត្រូវបានសាច់ញាតិ កំពុងធ្វើបុណ្យតាមប្រពៃណី៕

img_4904

img_4903

មតិយោបល់