ព័ត៌មានសេដ្ឋកិច្ច

Starbucks សាខាបឹងកេងកង នឹងសម្ភោធជាផ្លូវការ នៅថ្ងៃទី ៧ តុលា ខាងមុខនេះ

ហាងកាហ្វេ Starbucks នឹងបើកសម្ភោធសាខាបឹងកេងកង នាថ្ងៃទី ៧ ខែតុលា ខាងមុខនេះ ដែលនេះជាសាខាទី ៣ បន្ទាប់ពីសាខាទី ១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងសាខាទី ២ នៅផ្សារទំនើបអ៊ីអនម៉ល។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Starbucks Cambodia ចេញផ្សាយកាលពីម្សិលមិញនេះ។

នៅក្នុងថ្ងៃសម្ភោធ ហាងកាហ្វេ Starbucks ក៏មានការផ្តល់ជូនពិសេស ចំពោះអតិថិជន ២៥០នាក់ដំបូងផងដែរ ក្រោមលក្ខខណ្ឌមួយចំនួន។

ហាងកាហ្វេដ៏ល្បីមកពីសហរដ្ឋអាមេរិកនេះ បានបើកសាខាដំបូងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីខែធ្នូ ឆ្នាំ ២០១៥ នឹងសាខាទី ២ នៅផ្សារទំនើបអ៊ីអនម៉ល កាលពីខែឧសភា កន្លងទៅនេះ ដែលទទួលបានការគាំទ្រច្រើនគួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ដែរថា ហាងកាហ្វេ Starbucks សាខាបឹងកេងកង នឹងបើកដំណើរការពីម៉ោង ២៖៣០រសៀល រហូតដល់ ១០យប់ ដែលមានអាសយដ្ឋានផ្ទះលេខ ១៤ ផ្លូវលេខ ៥៨កែង២៨៨ សង្កាត់បឹងកេងកង១៕

14358847_1601064863520852_3498768346623939416_n

មតិយោបល់