កូឡុំប៊ីៈ ប្រភពព័ត៌មានក្នុងស្រុក កាលពីថ្ងៃចន្ទរាយការណ៍ថា រដ្ឋាភិបាលប្រទេសកូឡុំប៊ី និងកងទ័ពរំដោះជាតិ (ELN) ជាក្រុមឧទ្ទាមធំទីពីរក្នុងប្រទេសនេះ បានប្រកាសនៅក្នុងទីក្រុង Caracas ក្នុងប្រទេស Venezuela ថាពួកគេនឹងចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយគ្នានៅថ្ងៃទី ២៧ ខែតុលាខាងមុននេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។
កិច្ចចរចានេះ ប្រធានាធិបតីលោក Juan Manuel Santos ជាអ្នកបានជំរុញឲ្យភាគីទាំងពីរ ដើម្បីកំណត់ពេលវេលាជជែកគ្នាអំពីបញ្ហានេះ។
គួរបញ្ជាក់ដែរថា លោក Santos បានព្យាយាមស្តាទ្បើងវិញនូវកិច្ចព្រមព្រៀងសន្តិភាព ជាមួយពួកឧទ្ទាម Farc បន្ទាប់ត្រូវបានច្រានចោល ដោយការបោះឆ្នោត កាលពីដើមខែនេះ៕
មតិយោបល់