មហាសេដ្ឋី Jack MA ត្រូវបានអញ្ជើញដោយលោក សុក ស៊ីផាន់ណា ដើម្បីមកថ្លែងសុន្ទរកថា នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយប្រមាណជា ១ម៉ោងមុននេះ។
លោក សុក ស៊ីផាន់ណា បានជួបផ្ទាល់ជាមួយលោក Jack MA នៅ កិច្ចប្រជុំកំពូលកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការអាស៊ីលើកទី ២ ក្នុងទីក្រុងបាងកក ហើយលោកបានឆ្លៀតឱកាសអញ្ជើញលោក Jack MA មកកាន់ប្រទេសកម្ពុជា ដើម្បីថ្លែងសន្ទរកថាលើកទឹកចិត្តដល់យុវជន និងសហគ្រិនវ័យក្មេងនៅកម្ពុជា និងដើម្បីជម្រុញវិស័យឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក នៅកម្ពុជា។
ជាចុងក្រោយ លោក សុក ស៊ីផាន់ណា ក៏សម្តែងពីក្តីសង្ឃឹមរង់ចាំមើល ព្រឹត្តិការណ៍នេះកើតឡើងផងដែរ៕

មតិយោបល់