វិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ អាចជាវិស័យពីរដែលខុសប្លែកពីគ្នា ប៉ុន្តែវាទាក់ទងគ្នាយ៉ាងជិតស្និទ្ធបំផុត។ វិស័យទេសចរណ៍ អាចនឹងទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តនៅកន្លែងជាក់លាក់មួយ ហើយនៅតំបន់នោះនឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីឲ្យកាន់តែទាក់ទាញ។
វិស័យទេសចរណ៍ បានផ្តល់ផលវិជ្ជមាន ៣ ទៅដល់ អចលនទ្រព្យ ដែលស្ថិតចំតំបន់ទេសចរ ដូចជា៖
១. រីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ
នៅពេលកន្លែងមួយ ក្លាយជាតំបន់ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយនានា នឹងត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ឧទាហរណ៍ដូចជា ផ្លូវថ្នល់ សេវាដឹកជញ្ជូនសាធារណៈ សណ្ឋាគារ ភោជនីយដ្ឋាន ហាងអាហារ ហាងលក់ទំនិញ និងមជ្ឈមណ្ឌលកម្សាន្តជាដើម។
២. ក្លាយជាតំបន់គោលដៅ
តំបន់ទេសចរណ៍ គឺដើរតួនាទីល្អជាងតំបន់ផ្សេងៗ ក្នុងវិស័យអចលនទ្រព្យ ដោយសារមនុស្សជាច្រើនបានស្គាល់ពីតំបន់នោះ តាមរយៈប្រជាប្រិយភាពរបស់វា។ តំបន់ទេសចរណ៍ ក៏ក្លាយជាតំបន់ដែលមានសក្តានុពល សម្រាប់វិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធទំនើបៗ ហើយតម្លៃអចលនទ្រព្យនៅតំបន់នេះ ក៏កើនឡើងរហូតផងដែរ។
៣. ផ្ទះលម្ហែ សម្រាប់វិស្សមកាល
ការជួលផ្ទះរយៈពេលខ្លី កាន់តែមានប្រជាប្រិយសម្រាប់ភ្ញៀវទេសចរ ដោយសារតែតម្លៃសមរម្យ និងងាយស្រួល ជាងការស្នាក់នៅក្នុងសណ្ឋាគារ ឬរីសត ហើយភ្ញៀវទេសចរភាគច្រើនចាប់អារម្មណ៍ និងមានភាពងាយស្រួលក្នុងការកក់ផ្ទះលម្ហែ រយៈពេលខ្លី ដែលមានតម្លៃទាប។
ម្យ៉ាងវិញទៀត ម្ចាស់គម្រោងវិនិយោគធំៗ អាចនឹងសាងសង់អគារស្នាក់នៅ ហើយលក់ទៅប្រជាពលរដ្ឋក្នុងតំបន់ នឹងអាចជួលត្រលប់មកវិញ យកមកធ្វើជាផ្ទះលម្ហែរយៈពេលខ្លី៕
មតិយោបល់