ព័ត៌មានសេដ្ឋកិច្ច

PepsiCo ប្រកាសកាត់បន្ថយជាតិស្ករ ប្រយុទ្ធនឹងជម្ងឺធាត់ខ្លាំង និងទឹកនោមផ្អែម ទូទាំងពិភពលោក

ក្រុមហ៊ុន PepsiCo បានកំណត់គោលដៅកាត់បន្ថយជាតិស្ករ ចេញពីភេសជ្ជៈ របស់ខ្លួន ក្នុងគោលបំណង ដោះស្រាយបញ្ហាជម្ងឺធាត់ខ្លាំង និងទឹកនោមផ្អែមជាដើម។

ក្រុមហ៊ុន PepsiCo បានកំណត់គោលដៅថា ត្រឹមឆ្នាំ ២០២៥ ២ភាគ៣ នៃភេសជ្ជៈរបស់ខ្លួន និងមានជាតិកាឡូរីត្រឹម ១០០ ឬទាបជាង ក្នុងស្ករ ៣៥៥មីលីលីត្រដែលបានលាយ។

ក្រុមហ៊ុន PepsiCo និង Coca-Cola សុទ្ធតែរងសម្ពាធពីរាជរដ្ឋាភិបាល និងអ្នកជំនាញផ្នែកសុខភាព ដែលបានបន្ទោសពួកគេថា ជាមេចម្លងរោគធាត់ខ្លាំង និងទឹកនោមផ្អែម។

លោក Mehmood Khan ប្រធានផ្នែកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន PepsiCo បានលើកឡើងថា «យើងត្រូវការគ្រឿងផ្សំថ្មី ដែលមិនសូវផ្អែម ហើយរសជាតិនៃភេសជ្ជៈ មិនសំខាន់តែលើរសជាតិផ្អែមប៉ុណ្ណោះទេ គឺត្រូវមានការយល់ដឹងពីគ្រឿងផ្សំគ្រប់រសជាតិ មានចំណេះដឹងជ្រៅជ្រះ និងអាចរកប្រភពដើមបាន»។

អង្គការសុខភាពពិភពលោក ក៏បានណែនាំពីពន្ធលើភេសជ្ជៈដែលមានជាតិស្ករ ដើម្បីបន្ថយការប្រើប្រាស់ និងពង្រឹងសុខភាព ហើយឧស្សាហកម្មភេសជ្ជៈទាំងនោះ សុទ្ធតែជំទាស់។

យ៉ាងណាមិញ PepsiCo រកចំណេញបានត្រឹមតែ ១២ភាគរយនៃប្រាក់ចំណូល ៦៣ពាន់លានដុល្លារអាមេរិក ហើយគោលដៅឆ្នាំ ២០២៥នេះ ក៏មានកាត់បន្ថយជាតិសូដ្យូម និងជាតិធាត់ផងដែរ៕

pepsi-to-reduce-sugar

មតិយោបល់