ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅមុននេះបន្តិច បានជូនដំណឹងពីស្ថានភាពទឹកភ្លៀងធ្លាក់ក្នុងព្រះរាជជាណាចក្រកម្ពុជា រយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។
បើតាមក្រសួងធនធានទឹក ដោយសារសម្ពាធទាប និងប្រព័ន្ធសម្ពាធទាបនៅបន្តមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ជាហេតុធ្វើឲ្យទឹកភ្លៀងនៅតែបន្តធ្លាក់ ដែលក្នុងនោះមាន៖
១- ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពង់ឆ្នាំង និងខេត្តប៉ៃលិន អាចនឹងមានភ្លៀងធ្លាក់តិច។
២- ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល ភ្នំពេញ និងខេត្តកំពង់ស្ពឺ អាចនឹងមានភ្លៀងធ្លាក់ពីតិច ទៅបង្គួរ។
៣- ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងខេត្តតាកែវ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន៕
មតិយោបល់