Carl’s Jr Cambodia ហាងប៊ឺហ្គឺរលក់តាមបង្អួច បង្ហាញវត្តមានដំបូង នៅកម្ពុជា

Carl’s Jr ហាងប៊ឺហ្គឺរដ៏ល្បីឈ្មោះ មកពីសហរដ្ឋអាមេរិក បានបង្ហាញវត្តមានជាលើកដំបូង នៅកម្ពុជា ដែលអតិថិជនអាចទិញតាមបង្អួច ដោយមិនចាំបាច់ចូលទៅក្នុងហាងក៏បាន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក Carl’s Jr. Cambodia។

ហាងប៊ឺហ្គឺរ Carl’s Jr ក៏បានអនុញ្ញាតិឲ្យអតិថិជន កម្ម៉ង់អាហារ និងបង់ប្រាក់ដោយមិនចាំបាច់ចុះពីលើរថយន្តនោះឡើយ ដែលនេះជាសេវាកម្មថ្មី នៅកម្ពុជា មិនធ្លាប់មានពីមុនមកទេ។

ហាងប៊ឺហ្គឺរ នេះបានបើកសម្ពោធជាផ្លូវការនូវ សាខាដំបូងបង្អស់ក្នុងទីក្រុងភ្នំពេញ កាលពីពេលថ្មីៗនេះ ដែលមានទីតាំងនៅសង្កាត់បឹងកេងកង ១ នឹងបើកដំណើរការពីម៉ោង ១០ព្រឹក ដល់ ១០យប់។

គួរបញ្ជាក់ដែរថា ហាងប៊ឺហ្គឺរ Carl’s Jr ក៏គ្រោងនឹងពង្រីក ១៥សាខាបន្ថែមទៀត ក្នុងប្រទេសកម្ពុជា៕

14731195_1125221354251689_1473294877168851840_n

មតិយោបល់