ព័ត៌មានសេដ្ឋកិច្ច

ឆ្នាំមុន វិស័យសំណង់កម្ពុជា ទាក់ទាញគម្រោងសាងសង់ ២,៦៣៦ បោះទុន ៨.៥ពាន់លានដុល្លារ

នៅឆ្នាំ ២០១៦ វិស័យសំណង់នៅកម្ពុជា បានទាក់ទាញគម្រោងសាងសង់សរុបចំនួន ២,៦៣៦ គម្រោង លើផ្ទៃក្រឡាជាង ១៤លានម៉ែត្រការ៉េ។ នេះបើយោងទៅតាមតួលេខរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

ទុនវិនិយោគសរុបលើវិស័យសំណង់ មានប្រមាណជា ៨.៥ពាន់លានដុល្លារអាមេរិក ដែលកើនឡើងរហូតដល់ ១៥៥.៦ភាគរយ បើប្រៀបទៅនឹងឆ្នាំ ២០១៥ ដែលមានទុនវិនិយោគសរុបត្រឹម ៣.៣ពាន់លានដុល្លារអាមេរិក។

គួរជម្រាបផងដែរថា កាលពីឆ្នាំ ២០១៥ កម្ពុជាមានគម្រោងសាងសង់សរុបចំនួន ២,៣០៥ គម្រោង ស្ថិតលើផ្ទៃក្រលាជាង ៧លានម៉ែត្រការ៉េ ដែលមានការយល់ស្របពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

យ៉ាងណាមិញវិស័យសំណង់ គឺជាវិស័យដ៏សំខាន់មួយ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ហើយមានគម្រោងជាច្រើន ស្ថិតនៅទីក្រុងភ្នំពេញ៕

មតិយោបល់