ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយសេចក្តីប្រកាសឲ្យដឹងថា ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០១៧ ត្រូវប្រមូលចាប់ពីថ្ងៃទី ១៥ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧។
យ៉ាងណាមិញ អគ្គនាយកដ្ឋានពន្ធដារ សូមរំលឹកអំពី ការប្រមូលពន្ធប្រភេទខាងលើនេះ នឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ខាងមុខនេះ។
សម្រាប់ម្ចាស់រថយន្តមួយចំនួន ដែលពុំទាន់បានបំពេញភារកិច្ចបង់ពន្ធ សូមមេត្តារួសរាន់មកប្រកាសបង់ពន្ធឲ្យទាន់ពេលវេលាត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬ នៅតាមធនាគារអេស៊ីលីដា ឬនៅតាមធនាគារកាណាឌីយ៉ា ឬនៅតាមធនាគារវឌ្ឍនៈ ឬនៅតាមធនាគារកម្ពុជាសាធារណៈ។
ក្នុងករណីខកខាន មិនបានបង់ពន្ធទាន់ពេលវេលាតាមការកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវរងនូវ ទោសទណ្ឌតាមច្បាប់ជាធរមាន។
អាស្រ័យហេតុនេះ សូមបងប្អូនជាម្ចាស់យានយន្តទាំងអស់ យកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
មតិយោបល់