ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនចំណាកស្រុក ២.៤០០ នាក់ ត្រូវបានជួយសង្គ្រោះ និង រកឃើញសាកសពមនុស្ស ១៤ នាក់ នៅសមុទ្រមេឌីទែរ៉ាណេ

អ៊ីតាលីៈ បើតាមឆ្មាំសមុទ្រអ៊ីតាលី បាននិយាយថា ជនចំណាកស្រុក ២.៤០០ នាក់ ត្រូវបានជួយសង្គ្រោះ ដោយទាយចេញពីទូក ដើម្បីយកទៅកាន់ទីសុវត្ថិភាព កាលថ្ងៃសៅរ៍ ខណៈដែលសាកសពមនុស្ស ១៤ នាក់ ត្រូវបានរកឃើញក្នុងរយៈពេលពីរថ្ងៃ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។

ក្នុងសេចក្ដីថ្លែងការណ៍មួយ បានឲ្យដឹងថា ជនចំណាកស្រុកទាំងនោះ បានធ្វើដំណើរនៅលើទូកកៅស៊ូ និងអ្នកផ្សេងទៀត បានជិះនាវាតូចៗ ឆ្លងកាត់នៅសមុទ្រមេឌីទែរ៉ាណេ។ ក្រោយកិច្ចប្រតិបត្ដិការជួយសង្គ្រោះ ២០ លើក ដែលធ្វើទ្បើងដោយនាវាទ័ពជើងទឹក Irish និងទូកមកពីក្រុមគ្រូពេទ្យជួយសង្គ្រោះមនុស្សគ្មានព្រំដែន និងតាមដានសមុទ្រ។

គួរបញ្ជាក់ដែរថា ជនចំណាកស្រុកជាង ៣.១០០ នាក់ហើយ ត្រូវបានបាត់ខ្លួន ឬស្លាប់នៅក្នុងឆ្នាំនេះ ខណៈដែលពួកគេបានព្យាយាមប្រើផ្លូវដែនសមុទ្រពីទ្វីបអាហ្រ្វិកភាគខាងជើង ទៅកាន់អឺរ៉ុបតាមរយៈទូក៕

rescuers-save-2400-migran

មតិយោបល់