ថៃៈ នាយកដ្ឋានកងម៉ារីន នឹងបើកការដេញថ្លៃសម្រាប់ប្រតិបត្ដិការកំពង់ផែចំនួន៤ នៅក្នុងខេត្ត ដើម្បីបង្កើនការដឹកជញ្ជូនទំនិញតាមផ្លូវទឹក។ កំពង់ផែទាំងនោះរួមមាន កំពុងផែ Khlong Yai នៅខេត្តត្រាត កំពុងផែ khlong Wan នៅខេត្ត Prachuap Khiri Khan កំពង់ផែ Sala Loy នៅអយុធ្យា និងមួយទៀតនៅ Nakhon Phanom។ នេះតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។
លើសពីនេះទៅទៀត នាយកដ្ឋាននេះ នឹងប្រកាសលក្ខខណ្ឌនៃគម្រោង (ToR) នៅខែក្រោយ ដោយត្រូវការពេលមួយសប្តាហ៍ ដើម្បីពិនិត្យឡើងវិញ និងពិភាក្សាជ្រើសយកអ្នកដេញថ្លៃ នៅក្នុងឆ្នាំនេះតែម្តង។
សម្រាប់អ្នកឈ្នះក្នុងការដេញថ្លៃនេះ នឹងត្រូវបានចុះកិច្ចសន្យា សាងសង់កំពង់ផែ ដែលមានសុពលភាព អតិបរមា ១០ ឆ្នាំ។
ការសាងសង់កំពង់ផែនេះ ត្រូវបានធ្វើទ្បើងក្នុងគោលបំណងធំ ដើម្បីបង្កើនការដឹកជញ្ជូនតាមផ្លូវទឹក និង អាចទាក់ទាញក្រុមហ៊ុនឯកជនជាច្រើនទៀត ព្រមទាំងជួយបង្កើនចំនួននៃផលិតផលដែលបានដឹកជញ្ជូនតាមទូក ក៍ដូចជាការកាត់បន្ថយចំណាយរបស់អ្នកវិនិយោគតាមផ្លូវទឹក៕
មតិយោបល់