អ្នកប្រដាល់ជនជាតិអូស្រ្ដាលី ជាកំលោះសង្ហា សាច់ដុំធំជាអ្នកកីឡាកាសមានឈ្មោះថា Sean Haywood មានវ័យ ២៩ ឆ្នាំ បានព្យាយាមលបលួចចូលទៅក្នុងផ្ទះតារាបង្ហាញម៉ូតល្បីមួយរូប ដែលមានឈ្មោះថា នាង Miranda Kerr នៅក្រុង Malibu រដ្ឋ Los Angeles កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ ។
Sean Haywood បានដាល់អង្គរក្សនៅផ្ទះតារាបង្ហាញម៉ូតនោះចំកណ្ដាលភ្នែក នឹងវាយប្រតាយប្រតប់គ្នាជាមួយអង្គរក្ស ហើយក្រោយមក Sean Haywood ត្រូវបានគេបាញ់សម្លាប់ចំនួន បួន គ្រាប់នៅនឹងកន្លែង ក្នុងករណីនេះ សង្កេតឃើញថា ក្នុងដៃរបស់បុរសអ្នកប្រដាល់ខាងលើមានសំបុត្រមួយ ហាក់បីដូចជាលោកព្យាយាមយកសំបុត្រនោះទៅឲ្យនាង Miranda Kerr ។
សូមជម្រាបបន្ថែមថា បុរស Sean Haywood ជាជនសង្ស័យក្នុងការវាយប្រហាមកលើក្រុមគ្រួសារ នាង Miranda Kerr ពីមុនមក ៕
ប្រភព៖ Dailymail
មតិយោបល់