ព័ត៌មានសេដ្ឋកិច្ច

Hitachi Elevator នាំយកបច្ចេកវិជ្ជាជណ្តើរយន្តពីជប៉ុន មកកម្ពុជា ជាផ្លូវការ

ក្រុមហ៊ុន Hitachi របស់ជប៉ុន បានសម្រេចបើកដំណើរការក្រុមហ៊ុនបុត្រសម្ព័ន្ធ Hitachi Elevator នៅកម្ពុជា ជាផ្លូវការ កាលពីពេលថ្មីៗនេះ ដែលនឹងនាំយកបច្ចេកវិជ្ជាជណ្តើរយន្តមកកម្ពុជា។ នេះបើយោងតាមគេហទំព័ររបស់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកបន្តថា ការបង្ហាញវត្តមានរបស់ក្រុមហ៊ុន Hitachi នៅកម្ពុជា បានបង្ហាញឲ្យកាន់តែច្បាស់ថា កម្ពុជា ស្ថិតក្នុងសុខសន្តិភាពពេញបរិបូរ ដែលបង្កើតនូវបរិយាកាសដ៏ប្រពៃ សម្រាប់ការវិនិយោគ និងធុរកិច្ចក្នុងគ្រប់វិស័យ។

ការសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ក៏ដោយសារក្រុមហ៊ុន Hitachi មើលឃើញពីកំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងឥតថមថយ គួបផ្សំ នឹងវិស័យសំណង់ដែលកំពុងរីកដុះដាលខ្លាំង និងចាំបាច់បំផុតការអភិវឌ្ឍន៍ប្រទេស។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ក៏បានចាប់ផ្តើមផ្គត់ផ្គង់ ចែកចាយ ផ្តល់សេវាកម្មតម្លើង និងថែទាំ ទាំងជណ្តើរយន្តប្រអប់ និងជណ្តើរយន្តកាំ ហើយគ្រោងនឹងពង្រីកទីផ្សារនៅក្នុងទ្វីបអាស៊ីផងដែរ៕

មតិយោបល់