ព័ត៌មានជាតិ

ស្រវឹងស្រា ចុះបេះកញ្ឆែតលង់ទឹកស្រះស្លាប់

បាត់ដំបង: ស្រ្តីស្រវឹងស្រាម្នាក់ លង់ទឹកស្លាប់ខណ:ដែលកំពុងចុះបេះកញ្ឆែត កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១១ ភូមិអង់ សង្កាត់អូរចារ ក្រុង-ខេត្ត បាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះឃឺម សុឃឿន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ មានប្តី ឈ្មោះសោយ វឿន អាយុ៦៨ឆ្នាំ មុខរបររត់ម៉ូតូ។ នៅមុនពេលកើតហេតុ ស្រ្តីខាងលើនេះ បានពិសាស្រាបណ្តាលឲ្យស្រវឹងជោក ហើយក៏ចុះបេះកញ្ឆែតក្នុងស្រះក្បែរផ្ទះ មិនបានប្រយ័ត្នក៏រអិលជើងដួលទៅក្នុងទឹកដែលមានជម្រៅប្រហែល១ម៉ែត្រ ងើបមិនរួចបណ្តាលឲ្យស្លាប់តែម្តង។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី៕

លង់ទឹកស្រះស្លាប់

លង់ទឹកស្រះស្លាប់

លង់ទឹកស្រះស្លាប់

មតិយោបល់