អាមេរិក: អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កុមារចំនួន ៣០០ លាននាក់ កំពុងរស់នៅជាមួយបខ្យល់អាកាសខាងក្រៅ ពោរពេញទៅដោយភាពពុល ដែលវាអាចបំផ្លាញរាងកាយយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមមានទាំងគ្រោះថ្នាក់ដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ពួកគេទៀតផង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។
យ៉ាងហោចណាស់ក៏៦ ដងនៃកុមារម្នាក់ក្នុងចំណោម ៧ នាក់ នៅជុំវិញពិភពលោក បានដកដង្ហើមជាមួយខ្យល់អាកាសខាងក្រៅ ដោយស្រូបយកខ្យល់ពុល លើសពីគោលការណ៍ណែនាំអន្ដរជាតិ នេះបើយោងតាមការសិក្សាមួយរបស់អង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ ដែលហៅថា ការបំពុលខ្យល់ជាកត្តានាំមុខគេក្នុងការសម្លាប់ជីវិតកុមារ។
អង្គការ UNICEF បានចេញផ្សាយការសិក្សានេះ មួយសប្តាហ៍មុនពេលកិច្ចពិភាក្សាប្រចាំឆ្នាំរបស់ UN ពាក់ព័ន្ធនឹងការផ្លាស់ប្តូរអាកាសធាតុ ដែលនឹងត្រូវរៀបចំនាពេលខាងមុខ ក្នុងប្រទេសម៉ារ៉ុកនៅថ្ងៃទី ៧ ដល់ ១៨ ខែវិច្ឆិកា ។
ទីភ្នាក់ងារនេះ នឹងជួយជំរុញសិទ្ធិ និងសុខុមាលភាពរបស់កុមារ ដើម្បីឲ្យក្រុមមេដឹកនាំពិភពលោក ចាត់វិធានការជាបន្ទាន់ ក្នុងការកាត់បន្ថយខ្យល់បំពុល នៅក្នុងប្រទេសរបស់ពួកគេ។
លោក Anthony Lake នាយកប្រតិបត្តិនៃអង្គការ UNICEF បាននិយាយថា បញ្ហាខ្យល់ពុលជាកត្តាដ៏ចម្បង ដែលបានធ្វើឲ្យកុមារប្រមាណជា ៦០០.០០០ នាក់ ស្ថិតនៅក្រោមអាយុ ៥ ឆ្នាំ ត្រូវបានស្លាប់ជារៀងរាល់ឆ្នាំ ហើយវាបាននឹងកំពុងគំរាមកំហែងដល់អាយុជីវិតនៅលើផែនដីបច្ចុប្បន្ន និងនាពេលអនាគតផងដែរ៕
មតិយោបល់