កំពូលអ្នកប្រដាល់សញ្ជាតិហ្វីលីភីន Manny Pacquiao បានចំណាយទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្ទះ ១០០០ខ្នង ជូនគ្រួសារក្រីក្រ ដែលរស់នៅក្នុងភូមិកំណើតរបស់លោក។ នេះបើយោងតាមសារព័ត៌មាន USATODAY ចេញផ្សាយកាលពីពេលថ្មីៗនេះ។
លោកបានបន្តថា លោកពិតជាសប្បាយចិត្តណាស់ ដែលបានចំណាយលុយខ្លួនឯងជួយដល់ គ្រួសារក្រីក្រ ក្នុងខេត្ត Sarangani ដែលជាស្រុកកំណើតរបស់លោក។
បើទោះបីជាលោកចាញ់ការប្រកួតជាមួយ Floyd Mayweather នៅក្នុងការប្រកួតប្រចាំសតវត្សរ៍ លោកនៅតែរកចំណូលបានរាប់លានដុល្លារ ហើយសង់ផ្ទះនេះទុកជាការដឹងគុណ និងជាកាតព្វកិច្ចដែលត្រូវបម្រើដល់ប្រជាជនដែលធ្លាប់រស់នៅជាមួយគ្នា។
គួរបញ្ជាក់ថា លោកត្រូវបានចាត់ទុកជា កីឡាករប្រដាល់ក៏អស្ចារ្យជាងគេក្នុងតំបន់អាស៊ាន ដែលនៅតែមានចរិតសុភាពទៀងត្រង់ និងដាក់ខ្លួនជានិច្ច៕
មតិយោបល់