ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា កាប់សាច់សត្វជាង ១.៣លានក្បាល សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០១៦

កាលពីឆ្នាំ ២០១៦ កម្ពុជា បានកាប់សាច់សត្វជាង ១.៣លានក្បាល សម្រាប់ការប្រើប្រាស់ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងនោះដែរ ទីសត្តឃាត ១៤៨កន្លែងទូទាំងរាជធានីភ្នំពេញ បានប្រើប្រាស់សត្វគោជាង ៥ម៉ឺន៥ពាន់ក្បាល ក្របីជាង ១ពាន់ក្បាល ជ្រូកជិត ៣សែនក្បាល និងមាន់ជិត ១លានក្បាល។

ចំពោះខេត្តដែលផ្គត់ផ្គង់សាច់ច្រើនជាងគេគឺ ខេត្តបាត់ដំបង និងកំពង់ធំ។

គួររម្លឹកដែរថា ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី គ្រោងនឹងបោះទុន ៥០លានដុល្លារអាមេរិក លើវិស័យសត្តឃាត ជាមួយក្រុមហ៊ុនអូស្រ្តាលី SLN Meat Supply នៅខេត្តព្រះសីហនុ៕

មតិយោបល់