សួនកំសាន្តឡាក់គី ស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី ១១ ខែវិច្ឆិកាខាងមុខនេះ ដែលតម្លៃសំបុត្រចូលលេងកម្សាន្តមានតម្លៃចាប់ពី ១ដុល្លារឡើងទៅ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រហ្វេសប៊ុក Lucky Funny Park។
តាមការឆ្លើយតបពីគេហទំព័រ Lucky Funny Park បានឲ្យដឹងថា សួនកម្សាន្តនេះ នឹងដាក់ដំណើរការម៉ាស៊ីនចំនួន ១០ សម្រាប់ការកម្សាន្ត ហើយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែរៀបចំតំឡើង និងកែលម្អ។
សួនកម្សាន្តឡាក់គី នឹងបើកដំណើរការជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ១រសៀល ដល់ ៩យប់ នឹងរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ចាប់ពីម៉ោង ១០ព្រឹក ដល់ ៩យប់ ដែលតម្លៃសំបុត្រគឺចាប់ពី ១ដុល្លារអាមេរិកឡើងទៅ គិតជានាទី និងអាស្រ័យទៅតាមម៉ាស៊ីនដែលអតិថិជនលេងកម្សាន្ត។
គួរជម្រាបផងដែរថា សួនកម្សាន្តឡាក់គី ក៏គ្រោងលក់សំបុត្រជាកញ្ចប់ ក្នុងតម្លៃ ១០ដុល្លារអាមេរិក ដែលអតិថិជនអាចលេងបានគ្រប់ម៉ាស៊ីន៕
មតិយោបល់