Littergram ជាកម្មវិធី ដែលអនុញ្ញាតឲ្យពួកយើងធ្វើការរួមគ្នា ក្នុងការចែករំលែករូបភាពនិងទីតាំងចោលសំរាម។ កាលពីដើមឆ្នាំ មេធាវីតំណាងឲ្យសង្គមអ៊ិនធឺណិតបាននិយាយថា Littergram បានដាក់ឈ្មោះសឹងតែដូចនឹងកម្មវិធី Instagram ដែរ ហើយវាជារឿងដែលមិនគួរឲ្យទទួលយកឡើយ។ ម្ចាស់កម្មវិធី Littergram បាននិយាយថា មេធាវីរបស់ Instagram និង Facebook បានស្នើទាមទារឱ្យមានការផ្លាស់ប្តូរឈ្មោះកម្មវិធីរបស់លោក។ ប៉ុន្តែពេលនេះ លោក Danny Lucas មេធាវីសហរដ្ឋអាមេរិកម្នាក់ បាននិយាយថា Facebook បានអនុញ្ញាតឲ្យ Littergram រក្សាឈ្មោះកម្មវិធីនេះនិងជូនពរឲ្យកម្មវិធីមួយនេះឈានទៅរកភាពជោគជ័យ៕
មតិយោបល់