កូរ៉េខាងត្បូងៈ អ្នកជំនាញក្នុងស្រុក និងបរទេសផ្នែកសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភអំពី វិបត្តិហិរញ្ញវត្ថុ ដែលបានកើតឡើងចំពេល ដែលមានការព្រួយបារម្ភពីកើនឡើង នៃសក្តានុពលវិបត្តិហិរញ្ញវត្ថុ របស់ក្រុមហ៊ុនក្នុងស្រុក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។
បើយោងតាមធនាគារកណ្តាលកូរ៉េ (BOK) បានស្ទង់មតិរបស់បណ្ឌិត ៧៨រូបផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រទេសនេះ ឃើញថា ៤៩ ភាគរយនៃអ្នកឆ្លើយសំណួរ បានព្យាករថា ជាលទ្ធផលប្រព័ន្ធហិរញ្ញវត្ថុ មានការធ្លាក់ចុះទាប យ៉ាងពិតប្រាកដ ក្នុងរយៈពេលមួយឆ្នាំ។ វាជាលទ្ធភាពខ្ពស់ជាង ១៥ ភាគរយ ដែលបានព្យាករអំពី វិបត្តិហិរញ្ញវត្ថុ។
ទោះជាយ៉ាងណា ៤០ភាគរយនៃអ្នកឆ្លើយសំណួរ គេបានរំពឹងថា ហានិភ័យប្រព័ន្ធហិរញ្ញវត្ថុ អាចត្រូវប្រឈមនៅក្នុងរយៈពេល ១ ឬ៣ ឆ្នាំ ដែលខ្ពស់ជាងការឆ្លើយតប ១៩ ភាគរយ បានព្យាករពីលទ្ធផល នៃប្រព័ន្ធហិរញ្ញវត្ថុ មានការធ្លាក់ចុះទាប។
នេះជាការព្រួយបារម្ភខ្ពស់ផងដែរ នៅពាក់កណ្តាលវិបត្តិហិរញ្ញវត្ថុ ដែលបណ្ដាលមកពីការកើនឡើង ហានិភ័យការខាតបង់យ៉ាងច្រើន របស់ក្រុមហ៊ុន ចំពេលមានភាពផុយស្រួយឧស្សាហកម្ម ជាពិសេសការដឹកជញ្ជូន និងការនាំចេញក្នុងវិស័យឧស្សាហកម្ម។
ខណៈនេះរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង កំពុងជំរុញដំណើរការរៀបចំ រចនាសម្ព័ន្ធដឹកនាំ ឆ្ពោះទៅរកការដឹកជញ្ជូន និងការនាំចេញ របស់ក្រុមហ៊ុនដ៏ធំមួយ បន្ទាប់ពីទទួលរងការខាតបង់យ៉ាងច្រើន នៅចំពេលមានការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក និងការធ្លាក់ចុះប្រាក់ចំណូល ព្រមទាំងការបញ្ជាទិញជាបន្តបន្ទាប់៕
មតិយោបល់