ព័ត៌មានជាតិ

អាវុធហត្ថផ្ទៃប្រទេស ឃាត់រថយន្តមួយគ្រឿង ដែលបម្រុងដឹកឈើចេញទៅប្រទេសវៀតណាម

ក្រចេះ: ក្រុមស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ អាវុធហត្ថលើផ្ទៃប្រទេស គោលដៅខេត្តក្រចេះ បានធ្វើការបង្ក្រាបនិងឃាត់រថយន្តមួយគ្រឿងដែលបម្រុងដឹកឈើប្រណីតជាច្រើនក្នុងរថយន្តឆ្ពោះចេញទៅប្រទេសវៀតណាម។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៤ ទាបភ្លឺឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ក្រុមស្រាវជ្រាវព័ត៌មាននិងបង្រ្កាបបទល្មើសព្រៃឈើ បានឲ្យដឹងថា រថយន្តដែលឃាត់បានខាងលើនេះ ម៉ាក NISSAN NAVARA ពាក់ស្លាកលេខ ភ្នំពេញ 2AA-1830 ពណ៌ទឹកប្រាក់ ដែលមានផ្ទុកឈើប្រណីតពេញរថយន្ត បម្រុងដឹកជញ្ជូនទៅប្រទេសវៀតណាម កាត់តាមខេត្តត្បូងឃ្មុំ។ ចំណែកជនល្មើស០២នាក់បានរត់គេចខ្លួន។

បច្ចុប្បន្នវត្ថុតាងកំពុងរង់ចាំជំនាញរដ្ឋបាលព្រៃឈើស្នួលមកទទួល ដើម្បីធ្វើការវាស់វែងនិងចាត់ការតាមនីតិវិធីច្បាប់៕

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

មតិយោបល់