ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៣លាននាក់ ចូលមកទស្សនារាជធានីភ្នំពេញ នឹងបានបង្កើតសំរាមប្រមាណជាង ៦ពាន់តោន។ នេះបើយោងតាមការឲ្យដឹងពីសាលារាជធានីភ្នំពេញ។
នៅក្នុងពិធីបុណ្យអុំទូកនៅឆ្នាំនេះ អាជ្ញាធរគ្រប់គ្រងសំរាមបានល្អ បើទោះបីជានៅតែមានប្រជាពលរដ្ឋចោលសំរាមក្រៅធុង តែប្រជាពលរដ្ឋភាគច្រើនយល់ដឹងពីការទុកដាក់សំរាម បង្កភាពងាយស្រួលដល់ការប្រមូលសំរាម។
ក្រុមហ៊ុនស៊ីនទ្រី ក៏បានពង្រាយកញ្ឆេសំរាមជាង ១០០០កញ្ឆេ ជុំវិញកន្លែងប្រារព្ធពិធី នឹងបានសហការជាមួយបុគ្គលិកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងការសម្អាតសំរាមនៅតាមដងផ្លូវ និងនៅតាមសួនច្បារ ព្រមទាំងបានដឹកជញ្ជូនសំរាមបានទាន់ពេលវេលា ទៅកាន់ទីលានចាក់សំរាម។
គួរបញ្ជាក់ថា ភ្ញៀវទេសចរ ៣លាននាក់ បង្កើតសំរាមប្រមាណ ១៨០០តោន ដល់ ២០០០តោនក្នុងមួយថ្ងៃ គិតតែក្នុងបរិវេណកន្លែងប្រារព្ធពិធី ជាចំនួនដ៏ច្រើន ដែលអាជ្ញាធរព្យាយាមគ្រប់គ្រងតែមិនទាន់ល្អ ១០០ភាគរយនោះទេ៕
មតិយោបល់