ព័ត៌មានសិល្បៈ និងកម្សាន្ត

ថៃនៅតែ​អះអាងថា​ ល្ខោនខោល ជារបស់ពួកគេ​

បន្ទាប់ពីថៃ​ បានដាក់ស្នើរសូម​ ល្ខោនខោល ជា​សម្បត្តិបេតិកភ័ណ្ឌ​ពិភពលោករបស់ពួកគេ​នោះ បានធ្វើឲ្យ​ប្រជាជន​កម្ពុជា​ មាន​ការ​ខឹង​សម្បារយ៉ាងខ្លាំងត្រង់ចំណុចនេះ ។ ប៉ុន្តែ ទោះជាយ៉ាងណា​ខាងសាស្ត្រាចារ្យរបស់ថៃ នៅតែ​អះអាងថា របាំនេះ​ជា​របស់​ពួកគេ។​

សាស្ដ្រាចារ្យផ្នែកបុរាណវិទ្យារបស់ថៃ លោក ស្រី ឃុន ផានី​ ​បា​ន​​​និ​យាយ​ថា​​​ ​​ពា​ក្យ​ខូ​ន​ ​(​ល្ខោ​ន​ខោ​ល​)​ ​ជា​រ​ប​ស់​ថៃ​ ​ពិ​ត​ប្រា​ក​ដ​​ ​ចា៎​ស ​​តែ​ថា​ដើ​ម​ច​មរឿ​ង​​នេះ ​ចេ​ញ​​ពី​រឿ​ង​ ​រា​មា​យ​ណៈ​ ​រ​ប​ស់​ឥណ្ឌា​​ជា​ង​ ​២៤​០​​០​ឆ្នាំ​ហើ​យ​ ​ដ​ល់​ហូ​រ​ម​ក​ដល់​អា​​ស៊ី ​​មាន​​ប្រទេ​​ស​ផ្សេ​ង​ៗ​បំ​លែ​ង​ទៅ​ជា​ ​ល្ខោ​ន​ ​រ​បាំ​ ​ផ្សេ​ង​ៗ​តា​ម​អ​ត្ថ​ប​ទ​ក​វី​រ​ប​ស់​ប្រ​ទេ​ស​នី​មួ​យ​ៗ​​។​​ ស​ម្រា​ប់​ប្រ​ទេ​ស​ថៃ​ ​យើ​ង​ហៅ​ថា​ ​ខូ​ន​ ​ចំ​ណែក​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ​មា​ន​រ​បៀ​ប​ហៅ​ផ្សេ​ង​គ្នា​ ​ទី​១​គឺ​​ ​ល្ខោន​​ព្រះ​ករុ​​ណា​ ​ទី​២​ ល្ខោ​ន​ខោ​​ល​ ​ខុ​ស​ពី​ប្រទេ​ស​ថៃ​ ​សូ​ម្បី​តែ​​ភា​សា​អ​ង់គ្លេ​ស​ក៏​ស​រ​សេ​រ​ខុ​ស​គ្នា​ដែ​រ។​

ដោយឃើញថាខាងកម្ពុជាមានសំណើរតាំងពីឆ្នាំង ២០០៦ តែជារឿងចាត់ចូលមិនបាន មានរបស់ខ្លះដូចជាប្រាសាទអាចចាត់ចូលបាន តែរឿងនេះចាត់ចូលមិនបាន ហើយរបាំព្រះករុណានេះ គឺកម្ពុជាបានចាត់បញ្ចូលទៅ​ ​រ​ហូ​ត​ម​ក​ដ​ល់​ល្ខោ​ន​ខោ​ល​នេះ​ជា​រឿ​ង​មា​ន​ប​ញ្ហា​ ​ ​ទើ​ប​សង្ស័​​យថា​ ​​តើ​ជារ​ប​ស់​ដូ​ច​គ្នា​ឬ​ទេ​?
ខណៈក្រសួងវប្បធម៌កំពុងពិនិត្យមើល ហើយឯកសារដើមក៏មិនទាន់មានច្បាស់ ថាគេកំពុងចាត់បញ្ចូលអ្វីឲ្យប្រាកដ។
យើងមកមើលជាមួយគ្នាថា ខូនថៃ ឬ កម្ពុជាអាចមានពាក្យខូនប្រហាក់ប្រហែលគ្នា មកមើលថាលក្ខណៈខុសឬ ដូចគ្នាអ្វីខ្លះ ?

សាស្ដ្រាចារ្យផ្នែកបុរាណវិទ្យារបស់ថៃ លោកស្រី ឃុ​ន​ ផា​នី បានលើកថា​” ភាពខុសគ្នាក៏មាន ថៃក៏មាន ឡាវក៏មាន កម្ពុជា មីយ៉ាន់ម៉ា ក៏មាន មានសណ្ឋានខុសគ្នារូបពីរនេះបង្ហាញពីភាពខុសគ្នា មើលរឿងការតែងខ្លួន មានការវិវត្តន៍ចេញពីវាំង មានការបន្ថែមពណ៌ទៀត គេហៅថា ជាគ្រឿងតែងព្រះមហាក្សត្រពីបុរាណ រឿងយក្ស រឿងមនុស្ស ក្នុងរឿង រាមាយណៈ ហើយក៏ឈុតរបស់ថៃ មានតាមពណ៌ ព្រះរាមពណ៌បៃតង ព្រះល័ក្ខពណ៌លឿង នាងសេតាពណ៌ក្រហម ហនុមានពណ៌ស នេះ របស់ថៃច្បាស់លាស់មែនចា៎ស ។​

រីឯអត្ថបទរឿងរបស់ថៃ មាន ១០០ ភាគ អ្នកជំនាញនិយាយថា របាំ​របស់ប្រទេសថៃ មិនដែលធ្លាក់ជាប្រទេសក្នុងអនានិគម គ្មានការកែប្រែ មានតែការរាំតាមសាច់​រឿង មិនដូចកម្ពុជា លាវ ឬភូមា ធ្លាប់ជួបសង្គ្រាម​ ហើយព្រះមហាក្សត្រក៏មានតំណែរក្សា ឬថាពាំនាំ ខូន ចេញទៅតាមប្រជាជន។

ឆ្នាំក្រោយនេះប្រទេសថៃ នឹងស្នើ ដូចជា ខូន ( ល្ខោនខោល) ,ម៉ាស្សាផែនថៃ ,របាំ​នោរ៉ាហ៍ ( របាំ​មនោរាហ៍) ,ប្រដាល់ថៃ និង អាហារថៃ ដែលយើងមានសិទ្ធិស្នើសូម៕​
lakornkol
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=JqRdZzh405s

មតិយោបល់