Emirates ផ្តល់តម្លៃពិសេសសម្រាប់ការហោះហើរពី ទីក្រុងភ្នំពេញទៅកាន់ទិសដៅផ្សេងៗ

ក្រុមហ៊ុនអ៊ែមមឺរឹត នឹងផ្តល់ជូនតម្លៃពិសេស សម្រាប់ថ្នាក់អាជីវកម្ម និងថ្នាក់សន្សំសំចៃដល់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា ទៅកាន់ ឌូបៃ និងទិសដៅផ្សេងៗទៀត សម្រាប់អ្នកធ្វើដំណើរ ដែលកក់សំបុត្រទៅមកចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅលើគេហទំព័រផ្លូវការ Emirates។ តម្លៃពិសេសនេះមានសុពលភាព សម្រាប់ធ្វើដំណើរចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា…

ប្រាក់បៀវត្សរ៍ទាំងរដ្ឋ ទាំងឯកជន ក្រោម ១លាន២សែនរៀល មិនត្រូវជាប់ពន្ធនៅឆ្នាំ២០១៨

ប្រាក់បៀវត្សរ៍ក្រោម ១.២លានរៀល នឹងមិនមានកាតព្វកិច្ចបង់ពន្ធទៀតទេ នៅឆ្នាំ ២០១៨ ពោលគឺ ប្រាក់បៀវត្សរ៍ប្រចាំខែ ចាប់ពី ១.២លាន ១រៀលទើបជាប់ពន្ធ។ នេះបើយោងតាមការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រាក់បៀវត្សរ៍ចាប់ពី ១.២លានរៀលឡើងទៅទើបជាប់ពន្ធ មានន័យថា មិនយក ១.២លានរៀល…

កីឡាករ កីឡាការិនី អាចជិះឡានក្រុងសាធារណៈដោយឥតគិតថ្លៃ

ដើម្បីជួយសម្រួលដល់ការចំណាយលើ មធ្យោបាយធ្វើដំណើររបស់ កីឡាករ កីឡាការិនីទាំងអស់នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យបងប្អូនកីឡាករ កីឡាការិនីទាំងអស់ ជិះឡានក្រុងគ្រប់ខ្សែរត់ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ។ បច្ចុប្បន្ន នៅកម្ពុជា មានកីឡាករ កីឡាការិនីសរុបប្រមាណ ៥០០០នាក់ អាចទទួលបានសេវានេះ ហើយសម្តេចតេជោ ក៏រំពឹងដែរថា…

សុខា អូតែល សម្រេចឈប់យកថ្លៃសំបុត្រចូលទស្សនា រមណីយដ្ឋាន ឋានសួគ៌បូកគោ

ឧទ្យានជាតិព្រះមុនីវង្ស បូកគោ និងរមណីយដ្ឋានបូកគោ នឹងលែងគិតថ្លៃសំបុត្រចូលទស្សនាហើយ ចាប់ពីថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការលើកលែងថ្លៃសំបុត្រនេះ គឺក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់យក ហើយវានឹងជួយសម្រួលដល់ បងប្អូនប្រជាពលរដ្ឋ…

ម៉ាឡេស៊ី ថៃ សិង្ហបុរី ទទួលពលករចំណាកស្រុក ៦.៥លាននាក់ ច្រើនជាងគេបំផុតក្នុងតំបន់

យោងតាមរបាយការណ៍របស់ ធនាគារពិភពលោក បានឲ្យដឹងថា ការបន្ធូរបន្ថយការរឹតត្បិតលើ ការធ្វើចំណាកស្រុក ដើម្បីស្វែងរក​ការ​ងារ អាចជួយបង្កើនសុខមាលភាពរបស់កម្មករ និងបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់កាន់តែប្រសើរ។ ចំណាកស្រុកទៅក្រៅប្រទេសនៅក្នុងតំបន់អាស៊ាន បានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងចន្លោះពីឆ្នាំ ១៩៩៥ ដល់ ២០១៥ ដោយបានប្រែក្លាយប្រទេស ម៉ាឡេស៊ី សឹង្ហបូរី និងថៃឡង់ ទៅជាទីកន្លែងសម្រាប់ពលករចំណាកស្រុក ចំនួន ៦.៥លាននាក់…

មន្រ្តី កងទ័ព នគរបាល ជាស្រ្តីសម្រាលកូន នឹងទទួលបានប្រាក់ឧបត្ថម្ភចាប់ពី ៨០ម៉ឺនរៀល

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងនៅព្រឹកនេះថា សម្រាប់ស្រ្តី ជាមន្រ្តីរាជការ កងទ័ព នគរបាល គ្រូបង្រៀន និងគ្រូពេទ្យ ដែលត្រូវសម្រាលកូន នឹងទទួលបានថវិកា ៨០ម៉ឺនរៀល សម្រាប់កូនមួយ, ១៦០ម៉ឺនរៀល សម្រាប់កូនភ្លោះ, និង ២លាន៤សែនរៀល សម្រាប់កូនបី។…

៩ខែដើមឆ្នាំ កម្ពុជា នាំចេញអង្ករជាង ៤.២សែនតោន ទៅផ្សារអន្តរជាតិចំនួន ៦០

គិតត្រឹម ៩ខែ ដើមឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជាង ៤.២សែនតោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៦០ កើនឡើងប្រមាណ ១៦ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ចិន ជាទីផ្សារធំជាងគេនៅកម្ពុជា ទិញអង្ករជិត ១២ម៉ឺនតោន កើនឡើង…

ចាប់ពីខែមករា ឆ្នាំ២០១៨ ប្រាក់ឈ្នួលអប្បបរមាកម្មករ កើនដល់ ១៧០ដុល្លារ/ខែ

ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ ២០១៨ គឺកើនដល់ ១៧០ដុល្លារអាមេរិក ក្នុងមួយខែ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករនិយោជិត ធ្លាប់ទទួលបាន ត្រូវរក្សាទុកដដែល។ គួររម្លឹកថា សម្រាប់ឆ្នាំ ២០១៧…

៧ឆ្នាំចុងក្រោយ គម្រោងលំនៅដ្ឋានមាន ២១៣គម្រោង បោះទុនសរុប ៣៣៧៥លានដុល្លារ

ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ ២០១០ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលទទួលបានអាជ្ញាប័ណ្ណពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសរុប ២១៣គម្រោង ដែលមានទុនសរុប ៣៣៧៥លានដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងរបស់ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីម្សិលមិញនេះ។ ក្នុងគម្រោងទាំងនោះ រួមមាន…

ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី ២ ប្រកាសបើកជាផ្លូវការ នៅថ្ងៃនេះ

គេហទំព័រអចលនទ្រព្យអនឡាញ Realestate.com.kh ប្រកាសបើក ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី ២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនេះ និងថ្ងៃស្អែក នៅសណ្ឋាគារណាហ្គាវើល ភ្នំពេញ។ លោក Tom O’Sullivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh មានលើកឡើងថា គោល បំណងនៃ ការបង្កើតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី ២ គឺដើម្បីបង្ហាញ…