វីតាមីនសេ កាន់តែខ្សោយប្លែក ក្នុងដំណើរចេញទៅថៃលើកនេះ!

នៅវេលាម៉ោង១ រសៀល ថ្ងៃទី១២ ធ្នូនេះ តារាកំប្លែងល្បីល្បាញលោកនាយវីតាមីនសេ ត្រូវបានបញ្ជូនចាកចេញពីប្រទេសកម្ពុជាទៅកាន់មន្ទីរពេទ្យថៃជាថ្មីទៀតហើយ ដោយការចាកចេញទៅលើកនេះ គឺមិនមែនទៅពិនិត្យ និងតាមដានសុខភាពដូចមុនទៀតទេ តែជាការចេញទៅចាក់ថ្នាំរំលាយដុំសាច់ក្នុងថ្លើម ដែលការចាក់ថ្នាំនេះ កំពុងមានការភ័យបារម្ភស្របគ្នាដែលសុខភាពរបស់លោកកាន់តែខ្សោយខុសប្លែក។ ផ្អែកតាមការចាក់ថ្នាំរំលាយដុំសាច់ នឹងអាចធ្វើអោយមានការប៉ះពាល់ដល់សុខភាពរបស់លោក ប៉ុន្តែទាំងក្រុមគ្រូពេទ្យ និងភាគីពីខាងគ្រួសារដោយផ្ទាល់បានអះអាងថាមិនមានជម្រើសណាផ្សេងក្រៅពីហ្នឹងនោះឡើយ។ អ្នកនាងប៉េងប៉ោង បានថ្លែងនៅមុនប៉ុន្មាននាទីចេញទៅប្រទេសថៃថា គ្រូពេទ្យបានណាត់លោកប៉ារបស់អ្នកនាងអោយចេញទៅចាក់ថ្នាំរំលាយដុំសាច់ជាផ្លូវការហើយ បន្ទាប់ពីដុំសាច់ក្នុងថ្លើមរបស់លោកកាន់តែរីករាលដាលហើយបណ្ដាលអោយសុខភាពរបស់លោកចុះខ្សោយ។…

ខៃ ប្រសិទ្ធិ ចំណាយលុយ១៨០០០ដុល្លារ ឲ្យ ពេជ្រ ចរណៃ ក្លាយជារឿងរញ្ជួលចិត្តច្រើនឡើង

មានការភ្ញាក់ផ្អើលកាន់តែខ្លាំង បន្ទាប់ពីព័ត៌មានជុំវិញការបរិច្ចាគទឹកប្រាក់រហូតដល់១៨០០០ដុល្លារ សហរដ្ឋអាមេរិក របស់អតីតតារាសម្ដែង លោក ខៃ ប្រសិទ្ធិ ចេញថ្លៃវះកាត់របស់តារាចម្រៀង កញ្ញា ពេជ្រ ចរណៃ ដែលមានជំងឺបេះដូងប្រហោង និងដាច់សរសៃប្រើសបេះដូង ហើយទទួលបានការវះកាត់ពីគ្រូពេទ្យថៃ ដោយគ្មានថវិកាសងថ្លៃមន្ទីរពេទ្យថៃ។ ទាំងស្រទាប់មហាជន និងតារាសិល្បៈ បានហៅការបរិច្ចាគរបស់លោកថា ជាទឹកចិត្តកម្រមាន ខណៈដែលអ្នកមានប្រាក់កាសរហូតដល់រាប់ម៉ឺនដុល្លារជាច្រើនក្នុងប្រទេស…

ស្ងាត់ៗ ឮថា អម្ពរ ទេវី បានតំណែងឆន្ទា ក្នុងភាពយន្តថ្មី

យោងតាមការទម្លាយមិនទាន់ច្បាស់ការ អ្នកនាង អម្ពរ ទេវី មិនត្រឹមតែចុះមកកាន់កម្ពុជាដើម្បីថតរឿង«កាកី»ដែលជារឿងភាគរបស់ទូរទស្សន៍មួយនៅដើមឆ្នាំ២០១៨ខាងមុខនេះប៉ុណ្ណោះ ប៉ុន្តែអ្នកនាងក៏ត្រូវបានផលិតកម្មRed Picture ផ្ដល់តំណែងអោយសម្ដែងជាតួឆន្ទា ក្នុងរឿង«ឆន្ទា» ដែលកំពុងថតយ៉ាងសកម្មភាពយ៉ាងស្ងាត់ៗនាពេលនេះផងដែរ។ ការទម្លាយមិនផ្លូវការបានអះអាងថា ភាពយន្តមួយនេះបានថតនូវប្លង់ៗផ្សេងជាបណ្ដើរៗអស់ហើយ ដោយរង់ចាំតែអ្នកនាងចុះមកដល់ គឺនឹងសម្រុកថតប្លង់ឆន្ទាដែលសម្ដែងដោយអ្នកនាង ដើម្បីអោយភាពយន្តនោះមានការចាប់អារម្មណ៍ប៉ុណ្ណោះ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថាផលិតកម្មខាងលើបានត្រូវរ៉ូវគ្នាជាមួយអ្នកនាងអម្ពរ ទេវី រួចហើយ ដើម្បីអោយអ្នកនាងមកសម្ដែងក្នុងរឿង«ឆន្ទា»ក្នុងតំណែងជាតួឆន្ទា…

តារាចម្រៀង៤រូប បង្ហាញភាពជឿជាក់ ក្នុងបេសកកម្មនៅអូស្រ្តាលី!

ខុសពីតារាចម្រៀងភាគច្រើនដែលបង្ហាញភាពស្ទាក់ស្ទើរ ក្នុងគម្រោងដណ្ដើមអោយបាននូវការគាំទ្រខ្ពស់ ក្នុងដំណើរចេញទៅអូស្រ្តាលី សម្រាប់តារាចម្រៀង៤រូប បែរជាអះអាងថាខ្លួននឹងមានសន្ទុះគាំទ្រខ្លាងក្លា សម្រាប់ការសម្ដែងគ្រប់លើកដែលនឹងធ្វើឡើងនៅក្នុងប្រទេសនោះ។ ការប្រកាសពីក្ដីសង្ឃឹមយ៉ាងព្រមៗគ្នានេះ គឺដោយសារតែក្នុងចំណោមពួកគេ ភាគច្រើនបានចេញទៅសម្ដែងនៅអូស្រ្តាលីលើសពីម្ដង ហើយសម្រាប់អ្នកទើបតែបានចេញទៅជាលើកទី១ ក៏ប្រកាសថាខ្លួនមានភាពទាក់ទាញដើម្បីក្រសោបយកភាពគាំទ្រមិនអោយបានតិចជាងគេ។ តារាចម្រៀងដែលបានចេញទៅប្រទេសអូស្រ្តាលីទាំង៤នាក់ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ រួមមានតារាចម្រៀង កញ្ញា ធីណាតា ដែលត្រូវគេស្គាល់ថាជាបងប្អូនធម៌យ៉ាងជិតស្និទ្ធិ របស់តារាចម្រៀងអ្នកនាងឆ័យលី…

រកឃើញអ្នកនិពន្ធភាពយន្តឆ្នើម ប្រចាំផលិតកម្មរ៉ុក ២០១៧

កាលពីថ្ងៃទី១១ ខែធ្នូ មុននេះ ផលិតកម្មរ៉ក់បានធ្វើពិធីប្រកាសម្ចាស់ពានជើងខ្លាំង ដែលជាអ្នកនិពន្ធភាពយន្តខ្លីឆ្នើម បន្ទាប់ពីបើកការប្រកួតប្រមាណជាច្រើនសប្ដាហ៍ ដោយមានទាំងការដាក់ពិន្ទុលើភាពយន្តខ្លីរបស់បេក្ខភាពទាំងនោះផង ដើម្បីស្វែងរកអ្នកមានសមត្ថភាពនៅក្នុងវិស័យផលិតកុនខ្មែរ។ ក្នុងចំណោមអ្នកចូលរួមប្រកួតទាំងអស់ មានតែអ្នកនិពន្ធរឿងខ្លី ដែលមានសមត្ថភាពចំនួន៥នាក់ប៉ុណ្ណោះ ត្រូវបានជ្រើសអោយជាប់ចំណាត់ថ្នាក់ និងប្រាក់រង្វាន់ ដោយម្ចាស់ជ័យលាភី ក៏នឹងក្លាយជាអ្នកនិពន្ធប្រចាំផលិតកម្មរ៉ក់សម្រាប់ការផលិតភាពយន្តនោះផង។ លោកយឹម សុសត្យា ប្រធានគ្រប់គ្រងកម្មវិធីបានអះអាងថាក្នុងចំណោមអ្នកដាក់ពាក្យប្រកួតរហូតដល់រាប់រយនាក់ ផលិតកម្មជ្រើសបានតែស្នាដៃតែងនិពន្ធចំនួន៥០រឿងប៉ុណ្ណោះ ដើម្បីផ្ដល់ឱកាសអោយពួកគេមានឱកាសប្រកួតប្រជែង។…

ហ្វេន«ដូច្នឹងផង» តោះមកស្គាល់ នាយកង្កែប តិចមើល!

អ្នកគាំទ្រកម្មវិធី«ដូច្នឹងផង»របស់ទូរទស្សន៍ថោន ពិតជាស្គាល់ច្បាស់ណាស់ពីមុខមាត់ និងទេពកោសល្យកំប្លុកកំប្លែងរបស់តារាម្នាក់ ដែលត្រូវបានអ្នកសិល្បៈ និងមហាជន ផ្ដល់រហស្សនាមឲ្យថានាយកង្កែប។ ប៉ុន្តែម្នាក់ៗមិនទាន់ស្គាល់ថាតារារូបនេះមានស្នាដៃអ្វីខ្លះនៅក្នុងសិល្បៈនោះទេ ជាពិសេសនៅក្នុងកាលៈទេសៈដែលលោកកាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងកម្មវិធី«ដូច្នឹងផង»។ លោក កែន ឧត្តមវាសនា ហៅ នាយកង្កែប បានអះអាងថា លោកមិនមែនទើបតែបានហក់ចូលការសម្ដែងនាពេលចុងក្រោយនោះទេ គឺបានសម្ដែងតាំងពីដើមឆ្នាំ២០១៣មកម្ល៉េះ ដោយក្នុងពេលនោះស្នាដៃរបស់លោកក៏មានការទទួលស្គាល់តែម្ដង ទើបមានថ្ងៃនេះ។ លោកត្រូវបានទទួលស្គាល់តាមរយៈបទចម្រៀង«អាចមកពីបងមិនហ៊ឺហា»របស់តារាចម្រៀង លោក…

លី ម៉ារីណា ធ្វើព្រះម៉ែនាគ ក្នុងពិធីបុណ្យស្ដេចនាគ

កាលពីថ្ងៃទី១០ ធ្នូ នៅបរិវេណវត្តព្រះធាតុ នៅជិតរង្វង់មូលគួរស្រូវផ្លូវជាតិលេខ២ បានប្រារព្ធពិធីបុណ្យកត្តញូប្រចាំឆ្នាំ ថ្វាយដល់បារមីបុព្វបុរស ពិសេសគឺថ្វាយដល់បារមីស្ដេចនាគ យ៉ាងអធឹកអធ័ម។ អ្វីដែលកាន់តែមានការចាប់អារម្មណ៍ទៀតនោះ គឺពិធីបុណ្យត្រូវបានចូលរួមដោយតារាសិល្បៈមួយចំនួន ខណៈដែលអ្នកនាង លី ម៉ារីណា ត្រូវបានគេអោយគ្រងតំណែងជាព្រះម៉ែនាគ ដើម្បីរាំថ្វាយដល់បារមីស្ដេចនាគ ឲ្យមកថែរក្សាដល់ដល់ប្រទេសកម្ពុជា។ ពិធីនេះ មានការសែនព្រេន និងថ្វាយភ្លេងយ៉ាងអធឹកអាធម ដោយនៅក្នុងពិធីទាំងមូលមានការធ្វើរូបនាគគ្រប់ប្រភេទ…

ស្ថិតក្នុងការប្រជែងខ្ពស់ តែរឿង«Super Mom» នៅតែជាប់ពាន ក្នុងចំណោមពានឆ្នើមទាំង៩

​ចាត់ទុកជាមោទនភាពយ៉ាងខ្លាំង ដែលភាពយន្តរឿង«Super Mom» របស់ផលិតកម្មមហាហង្ស ត្រូវបានគេចាត់ទុកថាជាភាពយន្តដែលមានទម្រង់ដឹកនាំសម្ដែងបានល្អបំផុត នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិ ក្នុងពិធីប្រកាសលទ្ធផលកាលពីយប់ថ្ងៃទី១០ ធ្នូ នៅសាលមហោស្រពចតុមុខ ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោក ជុំ វិចិត្រ ដែលជាអ្នកដឹកនាំសម្ដែងរឿងនេះ បានក្លាយជាអ្នកកាន់ពានឆ្នើម ដោយស្នាដៃដឹកនាំរឿងរបស់លោកក៏ត្រូវបានគណកម្មការសសើរមិនដាច់ពីមាត់ផងដែរ ក្រោយការប្រកាសលទ្ធផល។ លោក អ៉ិន…

ទីបំផុត ខៃ ប្រសិទ្ធិ ក្លាយជាអ្នកសង្គ្រោះជីវិត ពេជ្រ ចរណៃ ទាំងស្រុង

​ពិតជាមានទឹកចិត្តដ៏កម្រ ដែលតារាអតីតតារាសម្ដែងលោក ខៃ ប្រសិទ្ធិ បានចុះពីអូស្រ្តាលីទៅជួបដោយផ្ទាល់នៅក្នុងប្រទេសថៃ ដោយលោកបានសម្រេចផ្ដល់ថ្លៃវះកាត់ ដែលកញ្ញា ពេជ្រ ចរណៃ ខ្វះខាតទាំងស្រុងចំនួន១៨០០០ដុល្លារតែម្ដង ដើម្បីអោយនាងបានរួចបំណុលជាមួយនឹងមន្ទីរពេទ្យថៃ។ ទឹកចិត្តរបស់លោកបានធ្វើមហាជនក្នុងស្រុកមានការកោតសរសើរយ៉ាងខ្លាំង ដោយសារតែថវិកាចំនួន១៨០០០ដុល្លារ ដែលលោកចេញមុខជួយដល់ពេជ្រ ចរណៃ ជាការជួយអោយនាងបានរស់ដោយគ្មានបន្ទុកនេះ គឺជាទឹកប្រាក់របស់លោកផ្ទាល់ខ្លួនទាំងស្រុង។ កញ្ញា ពេជ្រ ចរណៃ…

ពានចំនួន៩ ត្រូវបានប្រកាសក្នុងព្រឹត្តិការណ៍បិទមហោស្រពភាពយន្ត

កាលពីយប់ថ្ងៃទី១០ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងនាយកដ្ឋានភាពយន្ត បានប្រារព្ធពិធីប្រកាសពានក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តយ៉ាងអធឹកអធ័ម ដោយមានមន្ត្រីជាន់ខ្ពស់ក្រសួង២ និងតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម។ នៅក្នុងពិធីនោះ គេឃើញមានពានចំនួន៩ត្រូវបានប្រគល់ជូនផលិតករ តារាសម្ដែង និងដល់ផលិតកម្មតែម្ដង ខណៈដែលក្រៅពីពានទាំង៩ ក៏មានប័ណ្ណសរសើរដល់តារា៤ដួងផងដែរ។ ពានដែលបានប្រកាសឡើងនោះរួមមាន៖ ពានតុបតែងឆាកឆ្នើម៖ ពាននេះត្រូវបានប្រគល់ជូនភាពយន្តរឿង «Jailbreak ការពារឧក្រិដ្ឋជន» ដោយអះអាងថាភាពយន្តនេះ…