ប៉ះ១រឿងនិយាយសុទ្ធតែប៉ារ៉ូលឡាវ! តារា៣នាក់ម្ដាយកូន ថាអត់បញ្ហា
ក្នុងភាពយន្តរឿង«ដែនដីអាថ៌កំបាំង» មានការប្រកាសថាតម្រូវឲ្យតួអង្គសំខាន់ៗភាគច្រើននិយាយសម្លេងផ្ទាល់ ហើយជាភាសាឡាវតែម្ដង ដោយតារាដែលបានរួមសម្ដែងនៅក្នុងភាពយន្តមួយនេះ បានអះអាងថាមានការលំបាកយ៉ាងខ្លាំង។ យ៉ាងណាមិញ តារា៣នាក់ម្ដាយកូន ដែលមានសំណាងបានដើរតួសំខាន់នៅក្នុងភាពយន្តនេះទាំង៣នាក់ម្ដាយកូនព្រមគ្នា បានអះអាងថាមិនមានការលំបាកនោះទេ ដោយសារតែខ្លួនក៏យល់ដឹងខ្លះៗពីភាសារបស់ប្រទេសជិតខាង។ ក្នុងចំណោមតួអង្គសំខាន់ៗក្នុងរឿង«ដែនដីអាថ៌កំបាំង»អ្នកនាង ច័ន្ទ សោភ័ណ្ឌ និងកូនប្រុសស្រី២នាក់ទៀត ទទួលបានតំណែងលេចធ្លោរតែម្ដងតាំងពីដើមរឿងដល់ចុងរឿង ដោយអ្នកនាងត្រូវបានផលិតករឲ្យសម្ដែងជាតួអង្គម្ដាយសំខាន់ក្នុងរឿង ហើយកូនស្រីរបស់អ្នកនាងគឺកញ្ញា ជេននី ត្រូវគេឲ្យដើរតួជាកូនស្រីមេកន្ទ្រាញដែលតំណាងឲ្យតួឯកស្រី ហើយ…