អេឡិច ចន្ត្រា មិននឹកស្មានថា ថ្ងៃខួបរបស់ខ្លួន រញ្ជួលចិត្តដល់ម្លឹង!
ជារៀងរាល់ឆ្នាំតារាចម្រៀងសាច់សខ្ចី លោកអេឡិច ចន្ត្រា រមែងចំណាយលុយរៀបចំពិធីខួបកំណើតយ៉ាងអធឹកអធ័ម ដើម្បីយកវេទិកាថ្ងៃកំណើតរបស់ខ្លួនធ្វើជាបរិយាកាសជួបមិត្តភក្តិ និងសិល្បករ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ លោកអះអាងថាមិនមានការរៀបចំនោះទេ ដោយសារតែរវល់ខ្លាំង និងមិនចង់រំខានភ្ញៀវដែលមានកម្មវិធីស្កេកស្កះណែនដៃរាងខ្លួន។ យ៉ាងណាមិញ លោកថាពិធីខួបកំណើតឆ្នាំនេះ គឺរំភើបជាងរាល់ឆ្នាំឆ្ងាយណាស់ដោយសារតែមានមិត្តភក្តិធ្វើអោយ ហើយធ្វើអោយលោករំភើបសឹងតែស្រក់ទឹកភ្នែក។ នៅលើគណនីយហ្វេសប៊ុក លោក អេឡិច ចន្ត្រា បានអះអាងថា គ្មានអ្វីរំភើបចិត្តជាងមានមិត្តល្អ…