រថយន្តស៊េរីទំនើបអូរឌីមួយគ្រឿង បើករទៅបុកទម្លុះរបងអង់តែនស្ថានីយ៍ទូរទស្សន៍ជាតិ ធ្លាយចូលក្នុង

ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាកអូរឌីA7 មួយគ្រឿងបើកបោះពួយ យ៉ាងលឿន ខណៈមកដល់ផ្លូវកោង បត់មិនទាន់ជ្រុលចង្កូតបុកទម្លុះ របងអង់តែន ស្ថានីយទូរទស្សន៍ជាតិ ធ្លាយពីម្ខាងទៅម្ខាងទៀត រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ…

ផ្អើលទាំងព្រឹក! ករណីឃាតកម្ម ប្ដីអារ.កសម្លាប់ប្រពន្ធ រួចអារ.ខ្លួនឯងតាមក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៨ និង១០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីឃាតកម្ម ប្ដីអារ.កសម្លាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម រួចអារ.ខ្លួនឯងតាមក្រោយ បណ្ដាលឲ្យរងរបួស។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

រថយន្តកុងតឺន័រ ចតលើចិញ្ចើមផ្លូវសុខៗ ឮសូរតែផាំង ឃើញបុរសម្នាក់ បោកក្បាលស្លាប់យ៉ាងរន្ធត់

ភ្នំពេញៈ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលចង្កូតទៅបុក រថយន្តម៉ាកFUSO ដែលកំពុងចតនៅលើចំណីផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែង កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ តុង ឆេង ភេទប្រុសអាយុ៣១ឆ្នាំ…

ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យបុរសពីរនាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ នៅផ្លូវជាតិលខ៣

ភ្នំពេញៈ បុរស២នាក់ បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ឯម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូពីរគ្រឿងបុកគ្នា ពេញទំហឹង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោទី១ ឈ្មោះ ចាន់…

អាសូរណាស់! បុរសម្នាក់ជិះម៉ូតូបុករថយន្តកុងតាន័របណ្តាយឲ្យស្លាប់ភ្លាមៗ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាករណីគ្រោះចរាចរណ៍របុរសម្នាក់ជិះម៉ូតូបុករថយន្តកុងតាន័របណ្តាយឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មូលហេតុនៅមិនដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕  

អ្នកក្រុងសេរីសោភ័ណដឹងហើយឬនៅករណីទឹកជំនន់

បន្ទាយមានជ័យៈ យោងតាមផេករបស់រដ្ឋបាលក្រុងសិរីសោភ័ណ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នងក្រុងសិរីសោភ័ណ ឲ្យបានជ្រាបថា ៖ នៅរាត្រីថ្ងៃទី២៤ ខែកញ្ញានេះ ទឹកជំនន់បានធ្លាក់មកដល់ចំនុចខ្លះនៃក្រុងសិរីសោភ័ណយើងនេះហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនចៅតូចៗ ដែលស្ថិតនៅក្នុងតំបន់ដែលប្រឈមនឹងគ្រោះទឹកជំនន់នេះ ពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិស នៅរដូវទឹកជំនន់នេះ បើសិនជាមានកើតមានករណីជាយថាហេតុណាមួយ ត្រូវបញ្ចូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេលវេលា៕  

រន្ធត់ណាស់!ចេញទៅលេងស្រុករដូវភ្ជុំបិណ្ឌ ស្រាប់តែជួបគ្រោះថ្នាក់ស្លាប់២នាក់របួសធ្ងន់ម្នាក់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាករណីគ្រោះចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យ ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៤ ខែកឆ្នាំ២០១៩ ស្ថិតនៅភូមិទួលកី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុនៅមិនដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕  

អាសូរណាស់! លោកតាអាចារ្យម្នាក់ជិះម៉ូតូដើរចែកសំបុត្របុណ្យកឋិន ឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្តាលអោយស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម

ភ្នំពេញៈ លោកតាអាចារ្យវត្តគៀនស្វាយក្នុង ម្នាក់បានស្លាប់បាត់បង់ជីវិតនៅ នឹង កន្លែងខណៈពេលដែលរូបគាត់ជិះម៉តូម្នាក់ឯងដើរចែកសំបុត្របុណ្យកឋិន ឆ្លងផ្លូវជាតិលេខ ក៏ត្រូវយុវជន២នាក់ម៉ូតូមួយគ្រឿង ជិះមកបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចមុខវត្តព្រះច័ន្ទរង្សី ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពមានឈ្មោះ ស៊ីវ…

ទឹកជំនន់លិចអស់៣ភូមិ នៅក្នុងឃុំក្រូចគរ

សៀមរាបៈ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ទឹកជំនន់លិចអស់៣ភូមិនៅក្នុងឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាបបណ្តាលឲ្យបាក់ដីដាច់ផ្លូវនិងខូចស្ពាន១កន្លែងនៅភូមិព្រៃខ្យង៕