ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យបុរសពីរនាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ នៅផ្លូវជាតិលខ៣

ភ្នំពេញ: បុរស២នាក់ បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ឯម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូពីរគ្រឿងបុកគ្នា ពេញទំហឹង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោទី១ ឈ្មោះ ចាន់ សុធារិទ្ធ (ហៅម៉ាប់) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិគោង ស្រុកអង្គរជ័យ ខេត្តកំពត ជាភាគីខាងម៉ូតូ Zoomer X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BX-7299 ស្លាប់ និងទី២ ឈ្មោះ ងុយ ប៉ក ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅឯខេត្តតាកែវ ជាភាគីខាងម៉ូតូហុងដាឌ្រីម ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-1189 ដោយមានបុរសម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ លោកសង្ឃដើម្បីសង្គ្រោះ។ ដោយទ្បែកជនរងគ្រោះម្នាក់ទៀត មិនស្គាល់ អត្តសញ្ញាណទេ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញម៉ូតូ២គ្រឿងខាងលើ បានធ្វើដំណើរបញ្ច្រាសគ្នា ហើយបានបុកគ្នាចំ ពីមុខយ៉ាងពេញទំហឹង ពេលទៅមើលក៏ឃើញបុរស២នាក់ស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយបានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមនីតិវិធី ។

ចំណែកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់