Update៖ អាសូរណាស់!! លោកតាម្នាក់ជិះម៉ូតូបុករថយន្តបែនដឹកដី បណ្ដាលឲ្យស្លាប់ នៅខេត្តស្វាយរៀង

ស្វាយរៀងៈ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ លើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧ និង១៣៤៨ ត្រង់ចំណុចភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប លោកតា អាយុ ៦៩ឆ្នាំម្នាក់បានជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិអាទិភាព ស្រាប់តែទៅបុកជាមួយរថយន្តបែនដឹកដី ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យលោកតាបែកក្បាល សន្លប់ និងត្រូវបាត់បង់ជីវិត…

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូ

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ កាលពីវេលាម៉ោង១០យប់ថ្ងៃទី០៨ ខែសីហាឆ្នាំ នៅចំណុចផ្លូវរថភ្លើង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។ សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្ទះជួល ផ្លូវលំក្រុមទី ៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី…

ឃុំចំនួន៣ តាមដងទន្លេស្រែពក នៅស្រុកលំផាត់ កំពុងរងការលិចលង់ ដោយសារជំនន់ទឹកភ្លៀង

រតនគិរីៈ នាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៩ ទន្លេស្រែពកកំពស់ទឹកឡើងដល់១៣.៤០ ម៉ែត្រលើសកម្រិតប្រកាសអាសន្ន ១២.៥០ម៉ែត្រហើយ។ តាមការអោយដឹងពីលោក នូ ថេ អភិបាលស្រុកលំផាត់នាមុននេះបន្តិច កម្ពស់ទឹកហក់ឡើងខ្លាំងថែមទៀត ដោយភ្លៀងនៅបន្តធ្លាក់ ហើយឃុំចំនួន៣ ក្នុងស្រុកលំផាត់ កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមាន ឃុំសេដា ឃុំកាលែង…

ភ្លៀងធ្លាក់យប់មិញខ្លាំង បណ្ដាលឲ្យដាច់កំណាត់ផ្លូវ ចូលទៅសាលាហ្វឹកហ្វឺនកងទព័ជើងទឹក

ព្រះសីហនុៈ តាមសេចក្ដីរាយការណ៍ពីពលរដ្ឋ បានប្រាប់មកថា កំណាត់ផ្លូវ ចូលទៅសាលាហ្វឹកហ្វឺនកងទព័ជើងទឹក ក្នុងឃុំរាម ស្រុកព្រៃនប់ បានដាច់ ដោយសារទឹកភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃ៨ ខែសីហា ឆ្នាំ២០១៩ ក្នុងនោះមានរថយន្តមួយចំនួន ដឹកកម្មកររោងចក្រ បានជាប់នៅកន្លែងផ្លូវខូចនេះ មិនអាចដឹកកម្មករទៅធ្វើការបានឡើយ នាព្រឹកថ្ងៃ៩ ខែសីហា ឆ្នាំ២០១៩នេះ៕

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅកណ្ដាលផ្លូវយ៉ាងអាណោចអធ័ម

បាត់ដំបងៈ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ត្រង់ចំណុចក្រុមទី07 ភូមិកន្សៃបន្ទាយឃុំមោងស្រុក មោងឫស្សីខេត្តបាត់ដំបង លើផ្លូវជាតិលេខ05 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 245.246។ ម៉ូតូម៉ាក ហុងដាទ្រីមធុន C125 ស៊េរីឆ្នាំ2019 ពាក់ស្លាកលេខ បាត់ដំបង…

ដំណឹងស្វែងរកម្ចាស់ប័ណ្ណដូចក្នុងរូបនេះ ដែលពលរដ្ឋរើសបាន

សៀមរាបៈ នៅព្រឹកនេះ មានបងប្អូនប្រជាពលរដ្ឋ រើសបាន បណ្ណ័ខាងក្រោមនេះ ហើយយកមកប្រគល់ឲ្យ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីប្រកាសស្វែងរកម្ចាស់ដើមវិញ ។ បើម្ចាស់បណ្ណ័ខាងក្រោម បានឃើញឬមានបងប្អូនណាស្គាល់សូមជម្រាបប្រាប់គាត់ ឲ្យអញ្ជើញមកទទួលយកទៅវិញនៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក ឬទំនាក់ទំនងតាមរយៈលេខស័ព្ទ 066377444 /092999134/ 098330007៕

រថយន្តVIPដឹកអ្នកដំណើរ ស្ទឹងត្រែង>ភ្នំពេញ១គ្រឿង រេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវបុករះបាក់បង្គោលភ្លើង

ភ្នំពេញៈ នៅវេលាម៉ោង ០៤និង១០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតតាមបណ្តោយផ្លូវជាតិ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រថយន្តVIPដឹកអ្នកដំណើរ ស្ទឹងត្រែង>ភ្នំពេញ១គ្រឿង បើកបរក្នុងល្បឿនលឿនបានរេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវហើយបុករះ បណ្តាលឲ្យបាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ អស់១ដើម ហើយរថយន្តបង្កហេតុត្រូវរងការខូចខាត បែកកង់មុខខាងឆ្វេង និងខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។ ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោក ក៏បានចុះមកធ្វើការវាស់វែង…

រថយន្តដឹកអ្នកដំណើរ VIP១២កៅអី បើកបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើង រងការខូចខាត

ភ្នំពេញៈ រថយន្តដឹកអ្នកដំណើរ VIP១២កៅអីមួយគ្រឿង បើកបោះពួយយ៉ាងលឿន ខណៈមកដល់ផ្លូវកោង ក៏ជ្រុលចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ រួមទាំងបង្គោលភ្លើងមួយដើម បាក់ដួលដល់ដី។ ហេតុការណ៍នេះ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខបុរីសុភមង្គល តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយ ចង្វារខណ្ឌជ្រោយចង្វារ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត…

នៅស្រុកព្រៃនប់ ត្រូវបានផ្អាកចរាចរណ៍បណ្ដោះអាសន្នហើយ…..

ព្រះសីហនុៈ យោងតាមផេកលេខាធិការដ្ឋាន មូលដ្ឋានសមុទ្របានឲ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើចរាចរតាមបណ្តោយផ្លូវជាតិលេខ៤៥ ត្រូវប្រុងប្រយ័ត្នពីព្រោះនៅចន្លោះគីឡូមែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទឹកហូរច្រោះបាក់ផ្លូវ ជាពិសេសចំពោះរថយន្តធុនធំសុំផ្អាកចរាចរ ជាបណ្តោះអាសន្នសិន រង់ចាំជំនាញមកពិនិត្យ និងជួសជុលឡើងវិញ ៕