សារព័ត៌មានអចលនទ្រព្យក្នុងស្រុកមួយ បន្ថែមទុនវិនិយោគជាង ១.៨លានដុល្លារ

គេហទំព័រសារព័ត៌មានអចលនទ្រព្យក្នុងស្រុក realestate.com.kh របស់ក្រុមហ៊ុន Digital Classifieds Group (DCG) ទទួលបានទុនវិនិយោគបន្ថែមពី ក្រុមហ៊ុន Belt Road Capital Management (BRCM) ប្រមាណ ១.៨លានដុល្លារអាមេរិក ដែលជាការបោះទុនដ៏ច្រើនមិនធ្លាប់មាន ក្នុងវិស័យសារព័ត៌មានឌីជីថល។ លោក ALEX…

ចំណតកាណូតសាធារណៈ នៅទីក្រុងតាខ្មៅ ចាប់ផ្តើមបើកការដ្ឋានមុនគេហើយ

ចំណតកាណូតសាធារណៈ ដែលមានទីតាំងនៅក្រុងតាខ្មៅ បានរៀបចំបើកការដ្ឋាន និងក្រុងពាលីរួចរាល់មុនគេហើយ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំណតកាណូតសាធារណៈក្រុងតាខ្មៅ ជាចំណតដែលបើកការដ្ឋានមុនដំបូងគេ ក្នុងចំណោមចំណតយ៉ាងតិច ៤ ដែលត្រូវរៀបចំឲ្យបានរួចរាល់ ដើម្បីដឹកអ្នកដំណើរ មុនបុណ្យចូលឆ្នាំខ្មែរ​មកដល់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នឹងមានការដំណើរការការដឹកជញ្ជូនតាមផ្លូវទឹក ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ…

សាលាក្រុង ប្រកាសបិទផ្លូវមួយកំណាត់ផ្លូវជាតិលេខ៥ ដើម្បីជួសជុលស្ពានជ្រោយចង្វារ

កាលពីម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការប្រើប្រាស់ផ្លូវវៀង (ផ្លូវឯកទិស) នៅក្បែរការដ្ឋានសាងសង់ស្ពានជ្រោយចង្វារ ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវស្ពានមិត្ដភាពកម្ពុជា-ជប៉ុន។ គម្រោងជួសជុល និងស្ដារឡើងវិញនៃស្ពានមិត្ដភាពកម្ពុជា-ជប៉ុន ឈានដល់ដំណាក់កាលដែលតម្រូវឱ្យ បិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចខាងក្រោមស្ពានបច្ចុប្បន្ន ជាបណ្ដោះអាសន្ន។ ដើម្បីឱ្យការអនុវត្ដការងារជួសជុលស្ពានមិត្ដភាពកម្ពុជា-ជប៉ុន បានទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ចំណុចក្រោមស្ពានមិត្ដភាពកម្ពុជា-ជប៉ុន សូមបង្វែរមកប្រើប្រាស់…

ស្ពានដែកបេឡេឆ្លងកាត់ទន្លេសាប សាងសង់សម្រេចបាន ៤៥ភាគរយ

នៅពេលនេះ ស្ពានដែកបេឡេបណ្តោះអាសន្ន តម្លៃជាង ១០លានដុល្លារអាមេរិក សាងសង់សម្រេចបាន ៤៥ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅ ក្នុងខែមេសា មុនពេលបុណ្យចូលឆ្នាំមកដល់ នាពេលខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានដែកបេឡេបណ្តោះអាសន្ននេះ ប្រើពេលសាងសង់ ៦ខែ មានទំហំទទឹង ១២ម៉ែត្រ និងបណ្តោយ ៥០៦ម៉ែត្រ…

៣ថ្ងៃទៀត ផ្លូវថ្មើរជើងមាត់ទន្លេ ពីស្ពានកោះពេជ្រដល់ស្ពានព្រះមុនីវង្ស ចាប់ផ្តើមសាងសង់ហើយ

គម្រោងផ្លូវថ្មើរជើង ប្របតាមមាត់ទន្លេពីស្ពានភ្លោះកោះពេជ្រ ដល់ស្ពានព្រះមុនីវង្ស គ្រោងនឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ខែមករា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋបាលរាជធានីភ្នំពេញ។ អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមានលំនៅដ្ឋាន ឬអាជីវកម្មនានា ដែលកំពុងអាស្រ័យផលនៅទីតាំងខាងលើ សូមរុះរើចេញជាបន្ទាន់នូវ ចំណែកនៃសំណង់ផ្សេងៗ ដែលបានលយចូលច្រាំងទន្លេសាធារណៈ និងត្រៀមរៀបចំឯកសារផ្សេងៗ…

សណ្ឋាគារលំដាប់ផ្កាយ៥ ព្រីនស៍ ថាម បង្ហាញវត្តមាន នៅខេត្តព្រះសីហនុ

កាលពីម្សិលមិញនេះ សណ្ឋាគារលំដាប់ផ្កាយប្រាំ ព្រីនស៍ ថាម ហូថេល ខេត្តព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនព្រីនស៍ រៀល អីស្ទេត គ្រុប និងគ្រប់គ្រងដោយក្រុមហ៊ុនព្រីនស៍ ថាម ហូថេល មេនេចមេន បានសាងសង់បញ្ចប់នូវគ្រោងអគារជាស្ថាពរ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ រដ្ឋបាលខេត្តព្រះសីហនុ។ ពិធីបញ្ចប់គម្រោងសាងសង់គ្រោងអគារសណ្ឋាគារ ព្រីនស៍ថាម…

វិទ្យាស្ថានបណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់របស់ជប៉ុន នឹងលេចឡើងនៅកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលជួបលោក Kondo Yoshio ប្រធានក្រុមហ៊ុន Procast (CAMBODIA) Co., Ltd. ដើម្បីពិភាក្សាពីការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់ និងការបញ្ជូនកម្មសិក្សាការីទៅបម្រើការងារនៅប្រទេសជប៉ុន។ វិទ្យាស្ថានថែទាំមនុស្សចាស់នេះ គ្រោងបង្កើតឡើងនៅខែ មេសា ឆ្នាំ ២០១៨ខាងមុខនេះ នឹងបណ្តុះបណ្តាលដល់សិក្ខាកាមកម្ពុជា…

កម្ពុជា នឹងសាងសង់ផែបណ្តែតទឹក តាមបណ្តាខេត្ត-ក្រុង ជម្រុញការដឹកជញ្ជូនទូទាំងប្រទេស

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសាងសង់ផែបណ្តែតទឹក តាមបណ្តាខេត្ត-ក្រុង ជាប់ផ្លូវទឹកទាំងអស់។ លោកបន្តថា ការសាងសង់ផែបណ្តែតទឹកនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកទូទាំងប្រទេស ឲ្យកាន់តែងាយស្រួល ក្នុងការដឹកជញ្ជូនកសិផល ផលិតផលនានា និងជលផល កាន់បន្ថយចំណាយ និងពេលវេលាបានកាន់តែច្រើន។ ថ្លែងនៅក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧…

ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមដំបូងបង្អស់ បើកការដ្ឋានជាផ្លូវការ នៅថ្ងៃនេះ

ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នឹងរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ដោយចំណាយដើមទុនប្រមាណ ២លានដុល្លារអាមេរិក ដើម្បីសាងសង់លើផ្ទៃដី ១ហិកតាកន្លះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរវាង ខេត្តត្បូងឃ្មុំ និងខេត្តតាយនីញ ភាគខាងត្បូងប្រទេសវៀតណាម។ ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នឹងសាងសង់នៅក្នុង ភូមិកណ្តោល ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលស្ថិតនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម ហើយផ្សារគំរូនេះ…

ស្ពានដែកបេឡេ ជំនួសស្ពានជ្រោយចង្វារបណ្តោះអាសន្ន នឹងសង់រួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ

នៅពេលនេះ ស្ពានដែកបេឡេបណ្តោះអាសន្ន តម្លៃជាង ១០លានដុល្លារអាមេរិក បានចាប់ផ្តើមដំណើរការវាយបុកគ្រឹះ និងបញ្ឈរដែកសសរលើផ្ទៃទឹក ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅ ក្នុងខែមេសា មុនពេលបុណ្យចូលឆ្នាំមកដល់ នាពេលខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ជលយានយន្តគ្រប់ប្រភេទ ធ្វើដំណើរតាមដងទន្លេឆ្លងកាត់ទីតាំងការដ្ឋាន មេត្តាប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់។ ស្ពានដែកបេឡេបណ្តោះអាសន្ននេះ ប្រើពេលសាងសង់…