រោងចក្រស៊ីម៉ងតិ៍ ជីប ម៉ុង នៅខេត្តកំពត គ្រោងបើកសម្ពោធជាផ្លូវការ នៅពេលឆាប់ៗនេះ

រោងចក្រស៊ីម៉ងតិ៍ថ្មី តម្លៃជាង ២៦២លានដុល្លារអាមេរិក ចាប់ផ្តើមដំណើរការផលិតសាកល្បង ហើយគ្រោងនឹងបើកជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម គេហទំព័ររបស់រដ្ឋបាលខេត្តកំពត ចេញផ្សាយកាលពីម្សិលមិញនេះ។ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន វិនិយោគដោយក្រុមហ៊ុន…

ប្រាក់កម្ចីលើវិស័យសំណង់ និងអចលនទ្រព្យ កើនដល់ជិត ៤ពាន់លានដុល្លារ នៅឆ្នាំ២០១៧

គិតត្រឹមដំណាច់ឆ្នាំ ២០១៧ ការផ្តល់​ឥណទានរបស់​គ្រឹះស្ថាន​ធនាគារ​ទៅឱ្យវិស័យសំណង់ និងអចលនទ្រព្យ​នៅកម្ពុជាក្នុងឆ្នាំ២០១៧ មានទំហំទឹកប្រាក់សរុបប្រមាណ ៣.៩១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ២៤.២៨ភាគរយ នៃចំនួនឥណទានសរុប។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។ យោង​តាមរបាយការណ៍​ធនាគារជាតិនៃកម្ពុជា ដែលបាន​ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បង្ហាញថា ការផ្តល់ឥណទាន​ផ្នែកសំណង់​មាន​ទំហំទឹកប្រាក់ប្រមាណ ១.៥២ពាន់លាន​ដុល្លារអាមេរិក ការផ្តល់ឥណទានផ្នែកទិញ​ផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានតម្លៃទឹក​ប្រាក់ប្រមាណ…

ចិន គ្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីឲ្យបាន ២០ ទូទាំងប្រទេស

កាលពីម្សិលមិញនេះ នៅទីស្តីការក្រសួងមានពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន ហ្គ្រីនលីដឌ័រកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហការលើ ការអនុវត្តផែនការសកម្មភាពនៃ គម្រោងអភិវឌ្ឍវិស័យផលិតកម្មដំឡូងមី ក្នុងខេត្តដែលមានសក្តានុពលដូចជាខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ខេត្តកំពង់ចាម ក្រចេះ និងខេត្តត្បូងឃ្មុំ -ល- ដែលនឹងគ្រោងធ្វើការដាំដុះលើផ្ទៃដីគំរូជិត…

អគារមាស ៤២ជាន់ បើកការដ្ឋានបន្តការសាងសង់ឡើងវិញ

អគារ Gold Tower ៤២ជាន់ ដែលត្រូវបានគេទុកចោល ពុំមានការសាងសង់ នៅពេលនេះ មានក្រុមហ៊ុនចិន ប្រកាសសម្រេចចាប់ផ្តើមបន្តសាងសង់ឡើងវិញ ដោយចំណាយទឹកប្រាក់វិនិយោគប្រមាណ ១៤០លានដុល្លារអាមេរិកបន្ថែមទៀត។ ក្រុមហ៊ុនកូរ៉េ YunWoo ជាម្ចាស់អគារ ៤២ជាន់ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិនចំនួន ២ គឺ ក្រុមហ៊ុន Hong…

អគារ World Trade Center Phnom Penh កម្ពស់ ២៣ជាន់ ចំណាយជាង ៦៥លានដុល្លារ

គម្រោងអគារ World Trade Center Phnom Penh (WTC) ដែលមានកម្ពស់ ២៣ជាន់ បានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីម្សិលមិញនេះ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អគារ WTC នេះ…

កម្ពុជា-ថៃ គ្រោងចុះកិច្ចព្រមព្រៀងសម្រេចលើ ការដឹកជញ្ជូនឆ្លងដែនតាមផ្លូវដែក នាពេលឆាប់ៗ

រាជរដ្ឋាភិបាលកម្ពុជា និងថៃ គ្រោងចុះហត្ថលេខារួមគ្នាសម្រេចជាចុងក្រោយ នៅពេលឆាប់ៗនេះខាងមុខនេះ ផ្តោតលើកិច្ចព្រមព្រៀងការដឹកជញ្ជូនទំនិញ ឆ្លងដែនតាមផ្លូវដែក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ក្រុមការងារជំនាញភាគីកម្ពុជា-ថៃ បានឯកភាពគ្នារួចរាល់ហើយទំាងបញ្ហាព្រំដែន ការសាងសង់ ស្ថានីយ៍រថភ្លើងអន្តរជាតិ ការកំណត់តម្លៃដឹកជញ្ជូន ទំនិញឆ្លងកាត់ ការជួសជុលថែទំា និងបញ្ហាផ្សេងមួយចំនួនទៀត ដើម្បីកសាងជាកិច្ចព្រមព្រៀងដាក់ឱ្យរដ្ឋមន្រ្តីក្រសួងសាធារណការនៃប្រទេសទំាងពីរ ចុះហត្ថលេខា នាពេលដ៏ខ្លីខាងមុខនេះ។ គម្រោងកែលម្អផ្លូវដែក និងភ្ជាប់ផ្លូវដែករវាងកម្ពុជា-ថៃ…

មណ្ឌលព័ត៌មានទេសចរណ៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្ពោធជាផ្លូវការ

មណ្ឌលព័ត៌មានទេសចរណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ កាលពីម្សិលមិញនេះ ដោយមានការចូលរួមពីលោក អេរិច ដឺឡូប៊ែល អគ្គនាយកក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ ឯកឧត្តម ថោង ខុន បានណែនាំដល់បុគ្គលិកបម្រើការ ក្នុងមណ្ឌលព័ត៌មា​នទេសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវមានវត្តមានប្រចាំការ ២៤ម៉ោង…

ក្រុមហ៊ុនយីហោ Tonino Lamborghini គ្រោងវិនិយោគចម្រុះនៅ ខេត្តសៀមរាប

កាលពីម្សិលមិញនេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ​បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Roberto Simone នាយកប្រតិបត្តិក្រុមហ៊ុន Tonino Lamborghini របស់ប្រទេសអ៊ីតាលី ដើម្បីស្វែងយល់អំពី សក្ដានុពលសេដ្ឋកិច្ច​ របស់ខេត្តសៀមរាប។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររដ្ឋបាលខេត្តសៀមរាប។ ក្នុងឱកាសនោះ…

គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ប្រកាសបើកលក់ជាផ្លូវការ ចាប់ពីថ្ងៃទី ២៧ មករា ២០១៨

នៅថ្ងៃនេះ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកាសបើកលក់ជាផ្លូវការនូវ គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ចាប់ពីថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។ ទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃសមរម្យ គឺមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីរង្វង់ក្រុងតាខ្មៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង…

រថភ្លើងមុខ២ ចំនួន៣គ្រឿង ត្រៀមខ្លួនសម្រាប់រត់ពីក្រុងភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញ

រថភ្លើងធនស្រាលមុខ ២ ចំនួន ៣គ្រឿង កំពុងត្រូវបានសាងសង់ឡើង ដើម្បីត្រៀមខ្លួនរត់ពី កណ្តាលក្រុងភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលគ្រោងនឹងបើកដំណើរការ មុនបុណ្យចូលឆ្នាំខ្មែរមកដល់។ រថភ្លើងនេះ អាចរត់ភ្ជាប់គ្នាម្តងទាំង ៣ ឬអាចរត់ដាច់ដោយឡែកពីគ្នាក៏បាន ហើយអាចរត់ក្នុងទិសដៅ ទាំងទៅ ទាំងមក ដោយមានមុខ ២។ រថភ្លើងធនស្រាលនេះ…