ប្រើ iPhone X ហើយមិនអាចចុចទទួលទូរសព្ទបានភ្លាមៗ? សាកដំណោះស្រាយនេះទៅ!

ថ្មីៗនេះ អ្នកប្រើប្រាស់ទូរសព្ទដៃ iPhone X តម្លៃខ្ទង់ ១០០០ ដុល្លារ បាននិងកំពុងជួបបញ្ហាពិបាកចុចទទួលទូរសព្ទនៅពេលដែលមានការហៅចូលមកម្តងៗ។ បើលោកអ្នកឋិតក្នុងចំណោមពួកគេ អាចសាកល្បងដំណោះស្រាយដែល Post Tech សូមបង្ហាញជូនតាមដំណាក់កាលដូចខាងក្រោម និងដែលលោកអ្នកអាចយកទៅអនុវត្តបានដោយខ្លួនឯង៖ ១- ធ្វើបច្ចុប្បនភាពប្រព័ន្ធ iOS ឱ្យឡើងដល់ជំនាន់ចុងក្រោយ ប្រសិនបើលោកអ្នកមិនទាន់ Update…

បែកធ្លាយ Mi Mix 2S រំលេចអេក្រង់គ្មានគែម និងសមត្ថភាពភ្ញាក់ផ្អើលជាច្រើន

ខណៈស្មាតហ្វូនលំដាប់ខ្ពស់ស៊េរី Xiaomi Mi7 ត្រូវគេរាយការណ៍ថានឹងលើកថ្ងៃប្រកាសចេញទៅក្រោយព្រឹត្តិការណ៍​ WMC 2018 មក ចំណាប់អារម្មណ៍អ្នកគាំទ្រផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយនេះ កំពុងបែរមកលើស៊េរី Mi Mix 2S របស់ក្រុមហ៊ុនវិញម្តង។ រូបរាង និងលក្ខណៈសម្បត្តិ Mix 2S ដែលជាជំនាន់បន្ទាប់របស់ Mix 2…

របៀបបិទសំឡេងចុចថតកាមេរ៉ាលើ​ iPhone និង​ iPad

ពេលខ្លះលោកអ្នកប្រាកដជាមិនចង់ឱ្យកាមេរ៉ា iPhone ឬ iPad របស់ខ្លួនថតទៅឮសំឡេងចេញក្រៅ “ក្រឹបៗ” នោះទេ។ បើដូច្នេះ វាមិនមានបញ្ហានោះទេ ព្រោះសំលេងនោះអាចបិទចោលបានយ៉ាងងាយតាមរបៀបសាមញ្ញពីរដែល Post Tech សូមបង្ហាញជូនដូចខាងក្រោម៖ ១- ដាក់សំឡេង Silent (ស្ងាត់) លោកអ្នកអាចប្រើវិធីកាច់កុងតាក់បិទសំឡេងនៅចំហៀងទូរសព្ទ។ ប៉ុន្តែ សូមចាំថា…

ធ្លាយរចនាបទ Huawei P20/20 Plus ថ្មី បំពាក់កាមេរ៉ាបញ្ឈរ និងអេក្រង់ឆកដូច iPhone X

ខណៈកាលបរិច្ឆេទប្រកាសចេញកាន់តែខិតជិតចូលមកដល់នាថ្ងៃទី ២៧ មិនា រូបភាពរចនាបទថ្មីមួយរបស់ Huawei ត្រកូល P ស៊េរីថ្មី ត្រូវបានគេទម្លាយឱ្យឃើញយ៉ាងច្បាស់។ តាមរូបភាពបែកធ្លាយ Huawei P20/ P20 Plus បំពាក់កាមេរ៉ាក្រោយបីគ្រាប់ រចនាឡើងយ៉ាងកម្រ រាងបញ្ឈរ ដោយពីរលៀនចេញ និងមួយទៀតរាបស្មើ។ ចំណែកផ្ទៃខាងមុខ…

ចង់ដឹង Mate 10 Pro ខ្លាំងប៉ុនណា មើលវីដេអូនេះទៅដឹងហើយ!

Mate 10 Pro គឺជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលរហូតមកទល់បច្ចុប្បន្ន វាមិនទាន់មានលក់នៅ​គ្រប់ទីផ្សារនៅឡើយ ប៉ុន្តែ ត្រូវបាន Zack ម្ចាស់បណ្តាញ YouTube ឈ្មោះ JerryRigEverything បាន​យក​វាមកធ្វើការសាកល្បងអំពីគុណភាព និងភាពរឹងមាំនៃតួខ្លួនរបស់វា ឱ្យទស្សនិកជនទស្សនាជាក់ភ្នែកតែម្តង។ ក្នុងវីដេអូនោះ លោក Zack…

Facebook កំពុងសាកល្បងប៊ូតុង Downvote សម្រាប់ Page សាធារណៈ

ក្រោយពីបានប្រកាសថាខ្លួននឹងផ្លាស់ប្តូរប្រព័ន្ធលក្ខខណ្ឌថ្មីដើម្បីផ្តល់អាទិភាពដល់ទំព័រព័ត៌មានរបស់ប្រព័ន្ធផ្សព្វ​ផ្សាយក្នុងការរំលេចអត្ថបទព័ត៌មានរបស់ខ្លួនទៅដល់អ្នកប្រើប្រាស់ Facebook ក្នុងតំបន់របស់ពួកគេ នៅថ្ងៃនេះ​ ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួនកំពុងសាកល្បងប៊ូតុងថ្មីមួយទៀតដែលមានរូបសញ្ញាព្រួញបាញ់ចុះក្រោយមានឈ្មោះថា Downvote។ ប៊ូតុងថ្មីនេះ ត្រូវបានក្រុមហ៊ុនឱ្យដឹងថា បង្កើតឡើងដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចុចទៅលើសេចក្តីអធិប្បាយ ឬអត្ថបទព័ត៌មានណាដែលមិនសមរម្យ ក្លែងក្លាយ ឬគ្មានសីលធម៌ ដើម្បីរាយការណ៍ទៅដល់ក្រុមហ៊ុន Facebook ផ្តល់ចំណាត់ការលើព័ត៌មាននោះ។ ជាមួយប៊ូតុងប្រតិកម្មថ្មីនេះដែរ វាមានភាពស៊ីជម្រៅជាងមុខងារ…

Qualcomm នឹងនាំយកម៉ូឌឹម 5G សម្រាប់ស្មាតហ្វូនក្រុមហ៊ុនជាង១០ នៅឆ្នាំ​ ២០១៩

ចាប់តាំងពីស្តង់ដាបច្ចេកវិទ្យាអិុនធើណែត 5G ត្រូវបានកំណត់ចេញ និងទទួលស្គាល់កាលពីពីរខែមុនរួចមក​ ក្រុមហ៊ុនជាច្រើនបានដុតដៃដុតជើងក្នុងការប្រណាំងប្រជែងគ្នានាំយកបច្ចេកវិទ្យាថ្មីនេះសម្រាប់បំពាក់ឱ្យឧប​ករណ៍ចល័តជំនាន់បន្ទាប់របស់ខ្លួនរៀងៗខ្លួន។ ក្នុងនោះក្រុមហ៊ុនផលិតស្មាតហ្វូនរហូតដល់ទៅជាង ១០ រាប់បញ្ចូលទាំងក្រុមហ៊ុន Samsung (ដៃគូសហការរបស់ Qualcomm), LG, Sony Mobile, HTC, Xiaomi និង ZTE បានប្តេជ្ញាចិត្តរចនាទូរសព្ទដែលអាចគាំទ្របន្ទះឈីបម៉ូឌឹម 5G…

iOS 11.3 beta 2 មានបន្ថែមមុខងារឆែកសុខភាពថ្ម iPhone លោកអ្នក

ក្រោយពីរងការរិះគន់ និងបណ្តឹងជុំទិសកាលពីចុងឆ្នាំមុន ដោយសារតែរឿងចេតនាពន្យឺតល្បឿនដំណើរការទូរសព្ទ iPhone ស៊េរីចាស់ៗតាមអាយុកាលថ្មរបស់វារួចមក ក្រុមហ៊ុន Apple ទីបំផុតទៅ បានដាក់បញ្ចូលនូវកម្មវិធីសម្រាប់ឱ្យអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួនឆែកសុខភាពថ្មទូរសព្ទរបស់ពួកគេ តាមរយៈកំណែ iOS 11.3 ជំនាន់សាកល្បងទី២។ កម្មវិធីនេះ គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយពីរដែលក្រុមហ៊ុនសន្យាថានឹងដាក់ចេញសម្រាប់ឆ្លើយតបទៅនឹងរឿងដែលអតិថិជនជាច្រើនចោទប្រកាន់ថា ទង្វើរបស់ក្រុមហ៊ុនខាងលើគឺដើម្បីជំរុញកំណើនលើផលិតផលចេញថ្មីៗរបស់ខ្លួន។ ដោយដំណោះស្រាយទីពីរ គឺ Apple បានផ្តល់ជូននូវតម្លៃពិសេសសម្រាប់ការប្តូរថ្ម…

ច្បាស់ហើយ! Huawei P20 & P20 Plus នឹងបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់

យោងតាមលិខិតអញ្ជើញចែកជូនទៅសល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei ឱ្យចូល​រួមក្នុងព្រឹត្តិការណ៍មួយរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តិទៅនាទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ២៧ មិនា ខាងមុខ បានសរបញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូនលំដាប់កំពូលថ្មីរបស់ក្រុមហ៊ុន នឹងបំពាក់កាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ។ ទោះបីក្រុមហ៊ុនមិនបានបញ្ជាក់ចំៗអំពីលក្ខណៈពិសេសដែលមិនធ្លាប់មានលើស្មាតហ្វូនបច្ចុប្បន្ននោះក៏ដោយ បើយើងមើលរូបរង្វង់មូល ៣ ធំៗលើលិខិតអញ្ជើញ ស្របជាមួយព័ត៌មានក្រៅផ្លូវការជាបន្តបន្ទាប់បានអះអាងកន្លងមក…

Huawei nova 2i ថតបែបឃ្យូតៗក៏បាន បែបទាក់ទាញក៏បាន! ម៉ាស្រឡាញ់ ម៉ាពេញចិត្ត!

ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា៤ Huawei nova 2i របស់ក្រុមហ៊ុនផ្តល់ដំណោះស្រាយ ផ្នែកបចេ្ចកវិទ្យាទូរគមនាគមន៍ និងស្មានហ្វូនធំជាងគេលំដាប់ពិភពលោក Huawei គឺជាកំពូលស្មាតហ្វូនដែលកំពុងលេចធ្លោរជាងគេប្រចាំឆ្នាំ ២០១៨ ទាំងរូបរាង អេក្រង់ មុខងារសម្បូរបែប និងមានតម្លៃល្អបំផុតត្រឹមតែ ៣២៩ដុល្លារ។ Huawei nova 2i មិនត្រឹមតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទូទៅប៉ុណ្ណោះទេ…