ព័ត៌មានបច្ចេកវិទ្យា

ចង់ដឹង Mate 10 Pro ខ្លាំងប៉ុនណា មើលវីដេអូនេះទៅដឹងហើយ!

Mate 10 Pro គឺជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលរហូតមកទល់បច្ចុប្បន្ន វាមិនទាន់មានលក់នៅ​គ្រប់ទីផ្សារនៅឡើយ ប៉ុន្តែ ត្រូវបាន Zack ម្ចាស់បណ្តាញ YouTube ឈ្មោះ JerryRigEverything បាន​យក​វាមកធ្វើការសាកល្បងអំពីគុណភាព និងភាពរឹងមាំនៃតួខ្លួនរបស់វា ឱ្យទស្សនិកជនទស្សនាជាក់ភ្នែកតែម្តង។

ក្នុងវីដេអូនោះ លោក Zack បានប្រើឧបករណ៍ចុងស្រួច រួមមានកាំបិត ទុលឡាវីស និងដែកកេសជាដើម មកធ្វើការឆ្កួត កោស និងដុត ព្រមទាំងកាច់ផងដែរ ទៅលើ Mate 10 Pro តម្លៃខ្ទង់ ៨០០ ដុល្លារ ដែលទើបបើកចេញពីប្រអប់ថ្មីស្រឡាងតែម្តង ហើយលទ្ធផលប្រហែលជាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ។

ចុងកាំបិទពិតជាធ្វើឱ្យអកេ្រង់ និងបន្ទះស្គេនក្រយៅដៃរបស់វាឆ្កូតមែន ប៉ុន្តែ ផ្នែកទាំងនោះនៅតែដំណើរការបានល្អដដែល។ Zack បានប្រើភ្លើងដែកកេសដុតអេក្រង់រយៈពេល ៤០ វិនាទី ប៉ុន្តែ វានៅតែពុំមានការ​ខូច​ខាតអ្វីទេ។ ហើយនៅពេលប្រើកម្លាំងដៃកាច់យ៉ាងខ្លាំង វាក៏មិនកោង ឬធ្វើឱ្យខូចបែកអេក្រង់អ្វីដែរ។

ដូច្នេះ ដើម្បីដឹងច្បាស់បន្ថែមពីនេះ​ សូមប្រិយមិត្តទស្សនាវីដេអូសាកល្បងខាងក្រោម៖

មតិយោបល់