បុរសម្នាក់ខាំថ្ម iPhone​ ក្នុងមាត់ ស្រាប់តែវាផ្ទុះឡើងភ្លាមមួយរំពេច

បុរសម្នាក់បានយកទូរសព្ទ iPhone របស់ខ្លួនទៅប្តូរថ្មថ្មីនៅហាងលក់គ្រឿងអេឡិចត្រូនិកមួយកន្លែងនៅក្នុងទីក្រុង Nanjing ប្រទេសចិន។ បន្ទាប់មក គេស្រាប់តែយកថ្មថ្មីនោះដាក់ខាំក្នុងមាត់ ហើយមួយរំពេចក្រោយមកវាក៏ផ្ទុះឆេះបែកផ្កាភ្លើងឡើង សឹងតែដកចេញមិនទាន់។ គេមិនដឹងច្បាស់ថា តើថ្មនោះជារបស់ក្លែងក្លាយ ឬក៏យ៉ាងណានោះទេ ហើយមូលហេតុដែលគាត់ខាំវាដូច្នោះ គឺគាត់និយាយថា ខ្លួនចង់ពិសោធន៍ភាពសុទ្ធរបស់ថ្ម ដូចជាការពិសោធលើកាក់មាស ដែលគេឯងឧស្សាហ៍ធ្វើជាយូរមកហើយ។ ហេតុការនេះបើនិយាយតែមាត់ អាចនឹងគ្មានអ្នកជឿ ប៉ុន្តែ…

បើលោកអ្នកមាន iPhone 6 Plus ខូច អាចប្តូរយក iPhone 6S Plus ឥតគិតថ្លៃពី Apple បាន

ប្រសិនបើលោកអ្នកមានទូរសព្ទដៃ iPhone 6 Plus ខូច មានបញ្ហាគ្រឿងបន្លាស់ ដែលចាំបាច់ត្រូវការប្តូរម៉ាស៊ីនទូរសព្ទទាំងស្រុង លោកអ្នកប្រហែលជាអាចទទួលបានការផ្លាស់ប្តូរជាមួយទូរសព្ទ iPhone ម៉ូឌែលបន្ទាប់របស់វាមួយគ្រឿងផ្សេង ដោយ​ឥតគិតថ្លៃពីក្រុមហ៊ុន Apple តែម្តង។ នេះបើយោងតាមសេចក្តីប្រកាសពីក្រុមហ៊ុនដែលត្រូវបានគេហទំព័រ MacRumors លើកយកមកចុះផ្សាយ។ នៅក្នុងសេចក្តីប្រកាសនោះបានសរសេរថា “ការកម្ម៉ង់គ្រឿងបន្លាស់ទាំងមូលសម្រាប់ iPhone 6…

Huawei P9 ទទួលបានកំណែថ្មី ជួយបង្កើនសមត្ថភាពកាមេរ៉ា និងមានបន្ថែមមុខងារចំនួនផ្សេងទៀត

Huawei P9 ដែលមានអាយុ ២ ឆ្នាំទៅហើយនេះ ឥលូវត្រូវបានផ្តល់នូវកំណែប្រព័ន្ធកម្មវិធីថ្មីមួយទៀត ដែលវាមានភ្ជាប់បន្ថែមនូវមុខងារពិសេសៗមួយចំនួន ដូចជា Highlights និង Moving Picture។ បើយោងតាមប្រភពព័ត៌មានពី Android Soul ស្មាតហ្វូនបំពាក់បច្ចេកវិទ្យាកាមេរ៉ា Leica ដំបូងគេរបស់ក្រុមហ៊ុន Huawei នេះ…

iPhone X អាចនឹងត្រូវបញ្ចប់ជីវិត មុនពេលម៉ូឌែលបន្ទាប់ចេញ

កាលពីថ្ងៃប្រកាសចេញនៅខែកញ្ញា iPhone X ត្រូវបានលោក Tim Cook ប្រ​ធា​ន​ក្រុមហ៊ុន Apple និយាយថា វាបានពាំនាំមកនូវបច្ចេកវិទ្យាថ្មីសម្រាប់ពិភព​លោក​រយៈពេល ១០ ឆ្នាំខាងមុខ។ ប៉ុន្តែ ដោយសារតែតម្លៃខ្ពស់កប់ស៊េរី គឺចាប់ពី ៩៩៩ ដុល្លារឡើង ក្រោយចេញលក់បានមួយរយៈ ពោលគឺក្នុងត្រីមាសទី១ ឆ្នាំ…

លែងខ្វល់រឿងមេម៉ូរីកាតពេញ ផ្ទុកអីលែងកើតជាមួយ MicroSDXC 512GB ថ្មី!

លោកអ្នកដែលនិយមថតរូបភាព-វីដេអូលើស្មាតហ្វូនដែលមានកម្រិតសមត្ថភាពកាមេរ៉ាខ្ពស់ ជាពិសេសខ្ពស់ដល់ 4K នឹងលែងមានបញ្ហាខ្វះចន្លោះទំនេរសម្រាប់ផ្ទុកឯកសារទាំងនោះទៀតហើយ ជាមួយមេម៉ូរីកាតដ៏តូចចេញថ្មីមួយនេះ ពីក្រុមហ៊ុន Integral Memory របស់ចក្រភពអង់គ្លេស។ មេម៉ូរីកាតនេះ មិនត្រឹមតែគាំទ្រជាមួយបណ្តាស្មាតហ្វូនដែលមានរន្ធសម្រាប់ដោតបន្ថែមមេម៉ូរីកាតប្រភេទ MicroSD ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចយកទៅប្រើជាមួយកាមេរ៉ាថតសកម្មភាព កាមេរ៉ាដាក់លើតុ និងកាមេរ៉ាសន្តិសុខបំពាក់តាមផ្ទះ ឬការិយាល័យធ្វើការជាដើម។ល។ផងដែរ។ MicroSDXC ថ្មីនេះ…

ទូរសព្ទ Sony គ្មានរន្ធដោតកាសដំបូងបង្អស់ អាចនឹងមកដល់ឆាប់ៗនេះ

ក្រុមហ៊ុន Sony អាចនឹងបោះបង់រន្ធដោតកាសប្រភេទ ៣.៥៥​ មីល្លីម៉ែត្រ ដ៏ចំណាស់ មុនគូប្រជែង ដូចជា Samsung និង LG តាមរយៈស្មាតហ្វូនលំដាប់កំពូលស៊េរីបន្ទាប់របស់ខ្លួន។ អំណះអំណាងនេះ គឺធ្វើឡើងដោយសម្អាងទៅលើឯកសារពីគណកម្មការទំនាក់ទំនងសហព័ន្ធ FCC (Federal Communication Committee) របស់អាមេរិក ដែលបានបង្ហាញឱ្យឃើញនូវឈ្មោះម៉ូឌែលទូរសព្ទ…

ផ្សារទំនើបស្វ័យប្រវត្តិ Amazon Go បើកដំណើរការជាសាធារណៈលើកដំបូង

ក្រុមហ៊ុន Amazon នៅថ្ងៃចន្ទនេះ បានដាក់ឱ្យដំណើរការផ្សារទំនើបខ្នាតតូចមួយ ដែល​បំពាក់បច្ចេកវិទ្យាស្វ័យប្រវត្តិ ១០០% មិនត្រូវការអ្នកគិត​លុយ ឬបុគ្គ​លិកយាមកាមអ្វីទាំងអស់។ ហាងលក់ទំនិញគ្រប់មុខ Amazon Go នេះ បានដាក់ដំណើរការឱ្យបុគ្គលិកសាក​ល្ប​ងតាំងពីមួយឆ្នាំមុនមកម្លេះ ដោយនេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុន​បើកទទួលភ្ញៀវឱ្យចូលទិញទំនិញជាសាធារណៈបែបនេះ។ នៅក្នុងហាងនេះដែរ អតិថិជនមិនចាំបាច់រង់ចាំឱ្យបុគ្គលិកទូទាត់ថ្លៃទំនិញអ្វីឡើយ ដោយគ្រាន់តែនៅពេលដើរចូល ពួកគេត្រូវឆ្លងកាត់ច្រកទ្វារសម្រាប់ស្កេនអត្តសញ្ញាណ និង BarCode…

មេ Apple ថា លោកនឹងមិនអនុញ្ញាតឱ្យក្មេងៗប្រើបណ្តាញសង្គមនោះទេ!

នៅក្នុងសន្ទរកថានៅឯវិទ្យាល័យមួយនាទីក្រុង Essex ប្រទេសអង់គ្លេស ប្រធានក្រុមហ៊ុន Apple គឺលោក Tim Cook បានផ្តល់ដំបូន្មានដល់ក្មេងៗក្នុងសាលាគួរកុំចំណាយពេលច្រើនលើបណ្តាញសង្គមដូចជា Facebook ជាដើម។ យោងតាមកាសែត The Guardian លោក Cook និយាយថា បើទោះជាលោកគ្មានកូនក៏ដោយ ប៉ុន្តែ លោកមានក្មួយតូចៗ…

កំណែ iOS 11 ថ្មីដ៏ធំមួយ នឹងចេញនៅសប្តាហ៍នេះ

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Apple បានបញ្ចេញនូវកំណែប្រព័ន្ធ iOS 11.2.5 ជំនាន់សាកល្បងទី ៧ (beta7 gold master) សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី និងសាធារណជនអ្នកប្រើប្រាស់ទូរសព្ទដៃ iPhone និង iPad ទាញយក។ ហើយនេះក៏បានសេចក្តីថា ជំនាន់សម្រេចនៃ iOS…

តោះមកមើលបញ្ជីឈ្មោះម៉ូឌែលស្មាតហ្វូនដើរលើ Android Oreo 8.0 បច្ចុប្បន្ន និងឆាប់ៗខាងមុខ

មិនដឹងទូរសព្ទ​ Samsung, Huawei, LG, Oppo… លោកអ្នកមានក្នុងនឹងអត់! Android 8.0 Oreo គឺជាប្រព័ន្ធប្រតិបត្តិការចល័តជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Android ដែលវាបានពាំនាំមកនូវមុខងារថ្មីៗ និងកម្មវិធីទំនើបៗដែលសម្បូរបែបជាច្រើន ហើយក្នុងនោះ វាក៏មានបន្ថែមមុខងារជួយធ្វើឱ្យថាមពលថ្មទូរសព្ទប្រើប្រាស់បានកាន់តែយូរផងដែរ។ ទោះយ៉ាងណា រហូតមកទល់ពេលវា មានតែស្មាតហ្វូន ១% ប៉ុណ្ណោះ…