Huawei P9 ដែលមានអាយុ ២ ឆ្នាំទៅហើយនេះ ឥលូវត្រូវបានផ្តល់នូវកំណែប្រព័ន្ធកម្មវិធីថ្មីមួយទៀត ដែលវាមានភ្ជាប់បន្ថែមនូវមុខងារពិសេសៗមួយចំនួន ដូចជា Highlights និង Moving Picture។
បើយោងតាមប្រភពព័ត៌មានពី Android Soul ស្មាតហ្វូនបំពាក់បច្ចេកវិទ្យាកាមេរ៉ា Leica ដំបូងគេរបស់ក្រុមហ៊ុន Huawei នេះ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពប្រព័ន្ធកម្មវិធីរួច វានឹងមានមុខងារស្វែងរករូបភាពក្នុងកម្មវិធី Gallery តាម ការវាយបញ្ចូលពាក្យគន្លឹះ តំបន់ កាលបរិច្ឆេទ និងឈ្មោះអាល់ប៊ុម។
សម្រាប់មុខងារ Moving គឺអ្នកប្រើប្រាស់អាចប្រើកាមេរ៉ារបស់វាផ្តិតយករូបបានកាន់តែល្អប្រសើរជាមួយជម្រើស Standard Mode។ បន្ថែមពីលើនេះ សម្រាប់កាមេរ៉ាមុខ វាបានដាក់បន្ថែមនូវការកំណត់ និងប្រអប់រំឭកទាក់ទងទៅនឹងមុខងារ Mirror មួយចំនួន ដែលជួយឱ្យលោកអ្នកអាចថតរូបបែប Selfie បានកាន់តែស្អាត។
លោកអ្នកដែលប្រើ P9 & P9 Plus អាចចូលទៅកាន់កម្មវិធី Settings -> System update ហើយចុចលើ CHECK FOR UPDATES នៅថ្ងៃនេះ ដើម្បីទទួលបានកំណែប្រព័ន្ធកម្មវិធីចុងក្រោយពី Huawei បាន៕
មតិយោបល់