Bedtime ចេញតាំងពី iOS 10 មកម្លេះ តែភាគច្រើនមើលរំលងគុណប្រយោជន៍របស់វា
Bedtime គឺជាមុខងារគ្រប់គ្រងពេលវេលាដំណេក ដែលត្រូវបាន Apple ដាក់បញ្ចូលក្នុងប្រព័ន្ធ iOS តាំងពីជំនាន់ ១០ មកម្លេះ។ ទោះយ៉ាងនេះក្តី មានអ្នកប្រើប្រាស់ iPhone តិចណាស់ដែលសំឡឹងឃើញពីគុណសម្បត្តិរបស់វា ក្នុងការជួយឱ្យពួកគេមានទម្លាប់ទទួលទានដំណេកបានទៀងទាត់ល្អ។ ជាមុខងារក្នុងកម្មវិធី Clock មួយនេះ អនុញ្ញាតឱ្យលោកអ្នកជ្រើសរើសពេលម៉ោងដែលខ្លួនគួរចូល-ភ្ញាក់ពីគេង និងរំឭកអ្នកតាមពេលម៉ោងដែលបានកំណត់ទុកមុន ទាំងពេលចូលគេង និងពេលភ្ញាក់ពីគេង…