អ្នកក្រុងកំពង់ចាម! ស្អែកព្រឹកទើបមានភ្លើងវិញ

កំពង់ចាមៈ អគ្គិសនីកំពង់ចាម មានកិត្តិយសសូមជម្រាបជូនថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៦និង១៥នាទី ដោយមានករណីឆេះខ្សែកាប្លិ៍អ៊ីនធើណែត នៅប៉ុស្តិ៍P១២ បង្គោល២២៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ជាហេតុបណ្តាលធ្វើឲ្យឆេះដល់ខ្សែភ្លើងអតិថិជន៩នាក់ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី ហើយតាមលក្ខណៈបច្ចេកទេសក្រុមការងារពុំអាចជួសជុលជូនបាន ដូច្នេះក្រុមការងាររង់ចាំជួសជុលនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៨៕

នៅក្មេងណាស់! ​ចាប់រំលោភប្អូនស្រីជីទួតមួយរហូតបានសម្រេច ចុងក្រោយ…

​ត្បូងឃ្មុំៈ លោកអធិការរងស្រុកមេមុត ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post News ថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជាំក្រវៀន បានទទួលពាក្យបណ្តឹងពីឈ្មោះ ខែន សន ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ…

Update៖ រថយន្តធន់ធំ បុករះម៉ូតូ៣គ្រឿង កិនស្លាប់ម្នាក់និង៣នាក់ទៀតរបួសធ្ងន់ស្រាល!..

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តធន់ធំ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បុករះម៉ូតូ៣គ្រឿង រួមមានម៉ូតូសង់ សេ១២៥ ចំនួន១គ្រឿង និងម៉ាក Zoomer-X ចំនួន២គ្រឿង បណ្តាលឲ្យកិនបុរសម្នាក់ស្លាប់ជាប់ក្រោមកង់រថយន្តធ្លាយខួរស្លាប់យ៉ាងរន្ធត់បំផុត និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយក្នុងនោះមាន២នាក់ធ្ងន់ និងម្នាក់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើស្ពានព្រះមុន្នីវង្សចាស់…

ជិះម៉ូតូលឿន ជ្រុលទៅបុករថយន្តក្រុមហ៊ុនស្រាបៀរ GANZBERG របួសធ្ងន់២នាក់

ភ្នំពេញៈ បុរស២នាក់ ជិះម៉ូតូលឿនពេកដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅរថយន្តមួយគ្រឿងរបស់ក្រុមហ៊ុន ស្រាបៀរហ្គេន ស្បឺត ពេញទំហឹងបណ្តាលឲ្យបោកផ្ទប់និងរថយន្តរងរបួសធ្ងន់ទាំង២នាក់។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២ និង១០នាទីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មុនកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី០១៤ ពណ៌ខ្មៅ…

វិធីសាស្រ្ត ៦ យ៉ាង ការពារសុខភាពភ្នែកអ្នកពីការប្រើប្រាស់ស្មាតហ្វូន

ខណៈស្មាតហ្វូនកាន់តែដើរតួនាទីសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស អ្នកប្រើប្រាស់​ភាគច្រើនតែងសំឡឹងមើលលើអេក្រង់ដ៏តូចរបស់វាជាច្រើនម៉ោងក្នុងមួយថ្ងៃៗ។ សកម្មភាពនេះ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពភ្នែក និងធ្វើឱ្យភ្នែកចុះខ្សោយយ៉ាងឆាប់រហ័សបាន។​ ដូច្នេះ ដើម្បីកាត់បន្ថយបញ្ហានេះឱ្យបានជាអតិបរមា Post Tech សូមបង្ហាញជូននូវវិធីសាស្រ្តការពារ ៦ ចំណុចចំពោះផលប៉ះពាល់ជាអវិជ្ជមានកើតចេញពីអេក្រង់ទូរសព្ទរបស់លោកអ្នកដូចខាងក្រោម៖ ១- បិទផ្លាស្ទិចកាត់បន្ថយពន្លឺលើអេក្រង់ ស្មាតហ្វូនស៊េរីថ្មីលំដាប់ថ្នាក់កណ្តាល និងខ្ពស់ភាគច្រើនមានក្រាលស្រទាប់ការពារការចាំងផ្លាត់នៃពន្លឺអេក្រង់ស្រាប់ ប៉ុន្តែ បើមិនមានទេ លោកអ្នកគួរតែទិញវានៅ​លើទីផ្សារដាក់មួយទៅ ព្រោះវាមិនថ្លៃនោះទេ។…

Mohamed Salah បន្តប្រដេញ Top Scorer ជាមួយ Harry Kane

ខ្សែប្រយុទ្ធស្លាបអេហ្ស៊ីប Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ពិតជារក្សាទម្រង់លេងបានយ៉ាងល្អមែន ដោយកីឡាកររូបនេះ ស៊ុតបាន ២គ្រាប់​ក្នុងការជួយក្រុម Liverpool ឲ្យយកឈ្នះលើក្រុម Leicester City ក្នុងលទ្ធផល ២-១ ។ យ៉ាងណាវិញនោះ ២គ្រាប់របស់ខ្សែប្រយុទ្ធស្លាប Mohamed Salah…

First News៖ រថយន្តកិនស្លាប់មនុស្សម្នាក់ នៅលើស្ពានព្រះមុន្នីវង្ស!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បានបុកម៉ូតូ២គ្រឿង និងកិនមនុស្សម្នាក់ជាប់ក្រោមកង់រថយន្តយ៉ាងរន្ធត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០នាទី សៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានព្រះមុន្នីវង្ស ទឹកដីខណ្ឌចំការមន ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

ជួយShareផង! មានអ្នកណាបានឃើញ ក្មេងស្រីម្នាក់នេះទេ?..

នាង​ខ្ញុំ​ឈ្មោះ ប៊ិន ​យ៉េន​ ត្រូវ​ជា​ម្តាយ​​សូម​ប្រ​កា​ស​​ស្វែង​​រក​​កូន​​ស្រី​​ឈ្មោះ ញឺប ស្រីតី អាយុ ១​៤​ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យ ដង្កោ រស់​នៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ កូនស្រីនាងខ្ញុំបានបាត់ពីផ្ទះកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ…

ថ្ងៃឆ្លងឆ្នាំ! រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នានៅក្រុងព្រះសីហនុ!

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត៤គ្រឿង បានបុកបន្តកន្ទុយគ្នា​បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ករណីនេះកើតឡើងនៅម៉ោង១១ថ្ងៃត្រង់ ទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ក្នុង​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។ ក្រោយកើតហេតុ ភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នានៅនឹងកន្លែងផងដែរ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ៕

ស្ទាវៗ ជិះម៉ូតូលក់គ្រឿងញៀនម្តងជិត៤០កញ្ចប់ អ៉ីចឹងហ្មង!..

បាត់ដំបងៈ ជនសង្ស័យជាក្មេងស្ទាវចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ជុង កាន ភេទប្រុស អាយុ៣១ឆ្នាំ ,ទី២ឈ្មោះ ឈួន…