ហាយឡែនឌ័រ បើកសុខៗក្រឡាប់ឆេះដោយមិនដឹងមូលហេតុ..

សៀមរាបៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ បើកសុខៗមិនដឹងជាយ៉ាងម៉េច ស្រាប់តែក្រឡាប់បណ្តាលឲ្យឆាបឆេះ សង្ស័យឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត។ ហេតុការណ៍បានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦៧ (ផ្លូវហាយវេ) នៅចំណុចរង្វង់មូលភ្នំគូលែន ស្ថិតនៅក្នុងភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំពោះករណីមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសឡើយ៕

ដាច់ភ្លើងពីរខណ្ឌ នៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥(GS5-F10) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការ​ប្តូរឧបករណ៍ការពាររន្ទះ (Surge Arrester) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ភូមិទឹកថ្លា ភូមិដីថ្មី ភូមិត្រពាំងឈូក និងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា (២)ភូមិដំណាក់…

លក់កីឡាករឲ្យគេហើយ ចង់ខ្ចីកីឡាករគេមកវិញទៀត

ក្រុម Southampton ក្រោយពីយល់ព្រមលក់ខ្សែការពារ​ហូរឡង់ Virgil van Dijk ឲ្យក្រុមហង្សក្រហម Liverpool រួចមក ក្លិបអង់គ្លេសមួយនេះ កំពុងតែខ្ចីខ្សែប្រយុទ្ធ ពី Liverpool មួយរូបត្រឡប់មកវិញ។ ជាក់ស្តែងណាស់ បើតាមរបាយការណ៍ ពី Telegram បានឲ្យដឹងថា ក្រុម…

គិតខ្លីម៉្លេះ! មិនគួរអ៊ីចឹងសោះ…

​ស្ទឹងត្រែងៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសពបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។ ករណីនេះកើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃសុក្រ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សាកសពឈ្មោះ…

ភេសជ្ជៈ៣ប្រភេទ អាចកម្ចាត់អាការតឹងច្រមុះហៀរសំបោរដោយមិនចាំបាច់ប្រើថ្នាំ

អាការតឹងច្រមុះហៀរសំបោរកើតមានឡើងដោយសារតែការឆ្លងមេរោគផ្តាសាយ ហើយវាតែងតែកើតមានចំពោះមនុស្សគ្រប់ៗគ្នា ជាពិសេសនារដូវរងាចូលមកដល់។ នៅពេលមានអាការតឹងច្រមុះហៀរសំបោរ តើអ្នកតែងតែទៅរកគ្រូពេទ្យដើម្បីផ្សំថ្នាំលេបមែនទេ? នេះជាការពិត រឿងដំបូងគេដែលយើងគ្រប់គ្នានឹកឃើញ គឺថ្នាំពេទ្យ។ ប៉ុន្តែបើយោងតាមគេហទំព័រ soha បានចុះផ្សាយពេលថ្មីៗនេះថា អាការតឹងច្រមុះហៀរសំបោរដោយសារតែជំងឺផ្តាសាយអាចកម្ចាត់បាន ដោយមិនចាំបាច់ប្រើថ្នាំពេទ្យនោះឡើយ។ តែខ្ញី ១.អ្នកគ្រាន់តែហាន់ខ្ញីស្រស់ចំនួន ២ទៅ៣ចំណិតស្តើងៗ ហើយដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ។ ២.ត្រាំខ្ញីរហូតទាល់តែសីតុណ្ហភាពថយចុះល្មមអាចទទួលទានបាន ទើបទទួលទាន។ ៣.អ្នកត្រូវព្យាយាមទទួលទានឲ្យបានញឹកញាប់ក្នុងមួយថ្ងៃ…

រវាង បឹងកេត នឹង ក្រសួងការពារជាតិ ក្រុមណាជាម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៧

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ រវាង ក្រុមបាល់ទាត់ បឹងកេត ជាមួយ ក្រសួងការពារជាតិ(ទ័ព)​ នៅថ្ងៃទី៣០ ខែធ្នូ នេះ នាវេលាម៉ោង ០៦:០០ នាទីល្ងាច នៅលើពហុកីឡដ្ឋានជាតិ។ រង់ចាំមើលថា បឹងកេត នឹង ទ័ព ក្រុមណាក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា នៅរដូវកាល ២០១៧…

តុលាការសម្រេចឃុំខ្លួន មន្ត្រីខណ្ឌពោធិ៍សែនជ័យ និងប្អូនប្រុស រឿងវាយស្ត្រី

ភ្នំពេញៈ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា លោក កើត សាំង ​ចៅក្រម​ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ បាន​ចេញដីកាបង្គាប់ឱ្យឃុំខ្លួនមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យម្នាក់ និងប្អូនប្រុស ក្រោយរកឃើញថា បានបង្កហិង្សាលើស្ត្រីម្នាក់ ព្រោះរឿង គ្រោះថ្នាក់ចរាចរណ៍តិចតួច។ ប្រភពបន្ថែមថា លោក រៀល សុ​ភិន…

ឡៅ ចិត្រា បន្តផ្តួលគូប្រកួតត្រឹមទឹកទី១ (វីដេអូ)

កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ អ្នកប្រដាល់គុនខ្មែរវ័យក្មេង តែល្បីរន្ទឺ ឡៅ ចិត្រា បានផ្តួលដៃគូ កីឡាករ ថានូផេត យ៉ាយ៉ាមួយ(ឡាវ) ត្រឹមទឹកទី១ ដោយទាត់មួយជើងឆ្វេង ធ្វើឲ្យកីឡាករឡាវ របួសដៃ ខណៈដែលកាលពីលើកមុនបានផ្តួលកីឡាករថៃ Chaichanak Prakthungchai នៅទឹកទី១…

ដាច់ផ្ងារ! ឃើញកាបូបហំហួនស្មានថាមានលុយ ជាប់ខ្នោះដោយសារលុយ៤ពាន់រៀល

ភ្នំពេញៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូបពីស្រ្តីអ្នកដែលធ្វើដំណើរតាមផ្លូវបានសម្រេចតែរត់មិនរួច ត្រូវជនរងគ្រោះស្រែកផ្អើលពលរដ្ឋចេញមកអស់ទាំងភូមិជួយអន្តរាគមន៍ចាប់ខ្លួនបានភ្លាមៗ មើលក្នុងកាបូបមាន លុយតែ៤ពាន់រៀល។ ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ តាមផ្លូវបេតុង ភូមិសំតោង សង្កាត់ឃ្មួញ ហើយបានរត់ទៅតាមផ្លូវលំ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ អុល…

រថយន្តហ៊ីយ៉ានដាយ បុករថយន្តឡង់គ្រឺស័រស្លាកលេខភ្នំពេញ 2AI-8599 ប៉ើងចូលក្នុងរបងសាលាពេទ្យទាំងព្រលឹមអុល!

ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញ បើកបរដោយយុវជនម្នាក់ រួមនិងព្រូ៣នាក់ បើកបំបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតពេញទំហឹង ជ្រុលទៅបុកសម្រុកចូលទៅក្នុងរបងសាលាពេទ្យទាំង២គ្រឿង បណ្តាលឲ្យកូនប្រុសម្ចាស់រថយន្តឡង់គ្រឺស័រ រងរបួសស្រាល។ ចំណែករថយន្តទាំង២គ្រឿងខូចខាតទាំងស្រុងទៅមុខលែងរួច។ រីឯរបងសាលាពេទ្យក៏រងការខូចខាតផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែងនិងផ្លូ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡង់គ្រឺស័រ មួយគ្រឿង…