ព័ត៌មានសុខភាព

ភេសជ្ជៈ៣ប្រភេទ អាចកម្ចាត់អាការតឹងច្រមុះហៀរសំបោរដោយមិនចាំបាច់ប្រើថ្នាំ

អាការតឹងច្រមុះហៀរសំបោរកើតមានឡើងដោយសារតែការឆ្លងមេរោគផ្តាសាយ ហើយវាតែងតែកើតមានចំពោះមនុស្សគ្រប់ៗគ្នា ជាពិសេសនារដូវរងាចូលមកដល់។

នៅពេលមានអាការតឹងច្រមុះហៀរសំបោរ តើអ្នកតែងតែទៅរកគ្រូពេទ្យដើម្បីផ្សំថ្នាំលេបមែនទេ? នេះជាការពិត រឿងដំបូងគេដែលយើងគ្រប់គ្នានឹកឃើញ គឺថ្នាំពេទ្យ។ ប៉ុន្តែបើយោងតាមគេហទំព័រ soha បានចុះផ្សាយពេលថ្មីៗនេះថា អាការតឹងច្រមុះហៀរសំបោរដោយសារតែជំងឺផ្តាសាយអាចកម្ចាត់បាន ដោយមិនចាំបាច់ប្រើថ្នាំពេទ្យនោះឡើយ។

តែខ្ញី
១.អ្នកគ្រាន់តែហាន់ខ្ញីស្រស់ចំនួន ២ទៅ៣ចំណិតស្តើងៗ ហើយដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ។
២.ត្រាំខ្ញីរហូតទាល់តែសីតុណ្ហភាពថយចុះល្មមអាចទទួលទានបាន ទើបទទួលទាន។
៣.អ្នកត្រូវព្យាយាមទទួលទានឲ្យបានញឹកញាប់ក្នុងមួយថ្ងៃ ហើយរយៈពេល៣ថ្ងៃអាការនឹងធូរស្រាល។

ប្រសិនបើអ្នកបន្ថែមស្ករត្នោតបន្តិចចូលទៅក្នុងតែខ្ញីនេះ គឺកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទឹកក្រូចឆ្មារ
១.លាយទឹកផ្លែឈើស្រស់ចំនួន១ស្លាបព្រាបាយ ទឹកឃ្មុំបន្តិច ទៅក្នុងទឹកក្តៅឧណ្ឌៗ១កែវ។
២.បន្ទាប់ពីលាយបញ្ចូលគ្នាសព្វហើយ អ្នកគួរតែទទួលទានភ្លាមៗទាន់នៅក្តៅឧណ្ឌៗ។
៣.ក្នុងមួយថ្ងៃអ្នកត្រូវព្យាយាមទទួលទានពី ៥០០ ទៅ ១០០០មីលីលីត្រ។

ធ្វើបែបនេះជារៀងរាល់ថ្ងៃ អាការហៀរសំបោរដោយសារតែជំងឺផ្តាសាយ នឹងបាត់ទៅយ៉ាងឆាប់រហ័ស។

ទទួលទានទឹកក្តៅ
ការទទួទានទឹកក្តៅឧណ្ឌៗ អាចជួយបន្ធូរបន្ថយសាច់ដុំ និងភាពតាននឹងនៅក្នុងក្រពេញផ្លូវដង្ហើម ដែលអាចរុញច្រានចេញតាមរយៈការក្អក។

ក្រៅពីទឹកក្តៅឧណ្ឌៗ អ្នកអាចទទួលទានទឹកដោះគោក្តៅឧណ្ឌៗ ឬហ៊ុតទឹកបបរក្តៅឧណ្ឌៗ ក៏អាចជួយកាត់បន្ថយអាការហៀរសំបោរបានដែរ។

ភេសជ្ជៈទាំង៣ប្រភេទនេះត្រូវបានគេទទួលស្គាល់ថា ពិតជាមានប្រសិទ្ធភាពខ្ពស់ ហើយល្អប្រសើរជាងការប្រើប្រាស់ថ្នាំពេទ្យថែមទៀត៕

ប្រភព៖ soha

មតិយោបល់