ខ្យល់កន្ត្រាក់ បោកបក់រលំផ្ទះប្រជាពលរដ្ឋ១២ខ្នង នៅខេត្តបាត់ដំបង

បាត់ដំបងៈ មានករណីគ្រោះធម្មជាតិមួយបានកើតឡើង ដោយមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នង ក្នុងនោះមាន៨ខ្នងរងការខូចខាតធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៤០នាទី យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច(កស្វាយ) ភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ តែករណីនេះ មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ៕

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន១៦នាក់ ក្នុងភោជនីយដ្ឋានកាលីហ្វ័រញ៉ា ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ កាលពីវេលាម៉ោង២និង២នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០៨ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប ខណ្ឌពោធិ៍សែនជ័យ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…

មុននេះបន្តិច! បុរសម្នាក់ជិះម៉ូតូបុកទ្រូងផ្លូវ​ស្លាប់ភ្លាមៗនៅនឹងកន្លែង..

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានម៉ូតូវ៉េវ​មួយគ្រឿង​ជិះឌុបគ្នា ជ្រុលទៅបុកនឹងទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម និងអ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូបានសម្រេច

ភ្នំពេញៈ ជនសង្ស័យដែលជាភេទទី៣ម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូសេ១២៥ ស៊េរី២០១៦ បានសម្រច យកចេញពីម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ខណៈពេលដែលម្ចាស់ចាក់សោរចតទុកនៅមុខហាងស៊ុប៧២ ហើយចូលទៅដេកស្មានតែមានអ្នកអូសម៉ូតូចូលឲ្យ។ ក្រោយពេលដែលម្ចាស់ម៉ូតូបានដឹងថាម៉ូតូរបស់ខ្លួនបាត់ភ្លាមៗក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ក្រោយពេលដែលសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរួចកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ បានធ្វើការស្រាវជ្រាវនៅវេលាម៉ោង១០ ព្រឹកថ្ងៃទី២៩ ខែកញ្ញា…

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន ក្នុងសង្កាត់បឹងកងទី១

ភ្នំពេញៈ យោងតាមផេក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ងផ្គង់ទឹកស្អាត នៅក្នុងសង្កាត់បឹងកេងកង១ ដោយសារតែមូលហេតុ ធ្លាយប្រេះមាត់ក្រវ៉ាត់225×1″ ដែលមានទីតាំងនៅផ្លូវ៥៧ ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន ចាប់ពីផ្លូវលេខ២៤៥ ដល់ផ្លូវលេខ៣៩២ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កាលបរិច្ឆេទ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង៣និង៣០នាទីរសៀល ដល់ម៉ោង៥និង៣០នាទីល្ងាច៕

​ខឹងគេប្រាប់ថាសង្សារខ្លួនម្តងនៅកន្លែងនេះ ម្តងនៅកន្លែងនោះ ថាលាក់សង្សារខ្លួនយកសាំងដុតផ្ទះគេហើយគេចខ្លួន!

ភ្នំពេញៈ ជនសង្ស័យម្នាក់យកសាំងដុតផ្ទះជនរងគ្រោះដោយចោទថាកូនស្រីជនរងគ្រោះលាក់សង្សារខ្លួនម្តងថានៅកន្លែងនេះម្តងថានៅកន្លែងនោះដុតរួចគេចខ្លួនបានមួយរយៈជនរងគ្រោះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍ជនរងគ្រោះចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្ទះជួល ផ្លូវលំ ក្រុម១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើខឹងដោយចោទថាកូនស្រីរបស់ជនរងគ្រោះថាបានលាក់សង្សាររបស់ខ្លួនឈ្មោះ ស្រី អូន អាយុប្រមាណជាង២០ឆ្នាំ ដោយខ្លួនមិនដឹងពីលំនៅនិងការងារនាងឡើយ ហើយនៅមុនពេលកើតហេតុជនសង្ស័យខឹងកូនស្រីជនរងគ្រោះនិយាយមិនពិតនៅពេលគេខលទូរស័ព្ទទៅកូនស្រីជនរងគ្រោះសួនាំអំពីសង្សារខ្លួនដោយម្តងនាងឆ្លើយថានៅកន្លែងនេះម្តងនាងឆ្លើយថានៅកន្លែងនោះ ទើបជនសង្ស័យខឹងយកដបសាំងទៅដុតផ្ទះជនរងគ្រោះហើយគេចខ្លួនបាត់។…

នោះ! សូមជួយShare! សមត្ថកិច្ចដកហូតប្រហិតត្រី សាច់មាន់ និងឆ្អឹងមាន់ ដុតកម្ទេចចោល

បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ៍ភ្នំដី នៅល្ងាចថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យ ទំនិញ នាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍ភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយស្ទាក់ ចាប់បាន នូវ ប្រហិតត្រីខូចគុណភាពចំនួន ១០០…

សូមជួយShare! សមត្ថកិច្ចរកឃើញប្រហិតចម្រុះ សាច់មាន់ ឆ្អឹងមាន់ ខូចគុណភាពជាច្រើនគីឡូក្រាម!!!

បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ៍ភ្នំដី នៅល្ងាចថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យទំនិញ នាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍ភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយស្ទាក់ ចាប់បាន នូវ ប្រហិតចម្រុះខូចគុណភាពចំនួន​ ១៥០…

បុរសជាឈ្មួញរកស៊ីទិញ-លក់ដីម្នាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន ពាក់ពន្ធ័ករណីប៉ុនប៉ងលក់អចលនទ្រព្យអ្នកដទៃ..

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៨ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ប៉ុនប៉ងលក់អចលនទ្រព្យអ្នកដទៃ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ការឃាត់ខ្លួននេះ…

​ជិះម៉ូតូបុកគោយន្តពីក្រោយ ស្លាប់ស្រ្តីម្នាក់ នៅស្រុកសំបូរ!

ក្រចេះ: កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​​គ្រោះថ្នាក់ចរាចរណ៍​ម៉ូតូ​បុក​គោយន្តកន្រ្តៃដឹកឈើពីក្រោយ ដែលធ្វើដំណើរស្របទិសគ្នា ពីទិសខាងកើត ទៅទិសខាងលិច បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ស្រ្តីម្នាក់ និងរបួសស្រាលស្រ្តីម្នាក់ជាអ្នករួមដំណើរ ចំណែកអ្នកបើកបរគោយន្ត្រៃបានរត់គេចខ្លួន នៅលើផ្លូវខេត្តលេខ៣៧៧អា ​ភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ​។ ក្រោយពីកម្លាំងយើងទៅដល់កន្លែងកើតហេតុយើងបានបំពេញនីតិវិធី និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី។ ចំពោះវត្ថុតាងទាំង២គ្រឿងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្តាន់៕