ស្ត្រីវ័យចំណាស់ម្នាក់ តូចចិត្តនឹងជំងឺប្រចាំកាយ ចងកសម្លាប់ខ្លួន…

កណ្តាលៈ ស្ត្រីម្នាក់មានជំងឺប្រចាំកាយ បានចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជេត យូរ ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ…

រថយន្តបុកម៉ូតូ បណ្តាលឲ្យក្មេងស្រី២នាក់ រងរបួសធ្ងន់!

កណ្តាលៈ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រី​​២នាក់ នៅ​កែងហាងលក់ខោអាវ យីហោ​ ម៉ាយ ស័្ករ​លើផ្លូវលេខ២១០ កែងផ្លូវលេខ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ​រថយន្ត​ម៉ាកTOYOTA CAMRY (បាឡែន​) ពាក់ស្លាកលេខ…

ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌដង្កោ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ​នៅម្តុំស្ពានបាគូ ស្ថិតនៅក្នុងសង្កាត់បាគូ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕

បុរសម្នាក់ខឹងគេចោទប្រកាន់ថាខ្លួនជក់ថ្នាំញៀន ផ្ទុះទំនាស់វាយសំពងនឹងដំបង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

ក្រចេះ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពវាយទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចប៉ោស្វាយ ភូមិគ្រញូងសែនជ័យខាងជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៃ ចិន ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបណ្តោះអាសន្នចំណុចប៉ោស្វាយ…

ឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងជនរងគ្រោះ២នាក់ទុកក្នុងបន្ទប់ នៃផ្ទះសំណាក់ហ៊ូប៉ី នៅក្រុងព្រះសីហនុ!

ព្រះសីហនុៈ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ​ជាជនជាតិចិន២នាក់ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍ពី​ស្ថានទូតចិនប្រចាំកម្ពុជា ដែលបានរាយការណ៍ទៅស្នងការដ្ឋាន​ ថាមានជនជាតិម្នាក់ ត្រូវបានគេចាប់បង្ខាំងទុកក្នុងបន្ទប់ នៃផ្ទះសំណាក់ហ៊ូប៉ី ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។ ក្រោយទទួលបានដំណឹងនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការ​ជាមួយកម្លាំប៉ុស្តិ៍សង្កាត់៤ បានចុះប្រតិបត្តិការណ៍​រំដោះបានជនរងគ្រោះចំនួន​​២នាក់ និងឃាត់ខ្លួនបានជនសង្ស័យ​២នាក់។…

​រន្ធត់! ម៉ូតូបុកម៉ូតូ ស្លាប់២នាក់និងម្នាក់ទៀតរបួសធ្ងន់!

ក្រចេះ: កាលពីវេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៧(ក្រចេះ-ស្នួល)ចន្លោះគីឡូម៉ែត៣២៤៣២៥ ​រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់(ប្រុស) ភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ ចំពោះវត្តុតាងទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី៕​

អស្ចារ្យមែន! គ្រាន់តែផឹកស្រាក្រហម មុនពេលចូលគេងអាចសម្រកទម្ងន់បាន

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ការទទួលទានស្រាក្រហម ១ទៅ ២កែវ ក្នុងមួយថ្ងៃ មុនពេលចូលគេង គឺជារឿងដ៏ល្អបំផុតសម្រាប់សុខភាព និងជួយឲ្យអ្នកសម្រកទម្ងន់បានសម្រេចដូចបំណង។ ការស្រាវជ្រាវដោយសាកលវិទ្យាល័យ វ៉ាស៊ីនតោន បានរកឃើញថា សមាសធាតុ Resavaertrol នៅក្នុងស្រាក្រហម ជាសារធាតុសកម្មដែលអាចជួយបង្កើតកោសិកាខ្លាញ់ពណ៌ត្នោតកាន់តែច្រើន។ ខ្លាញ់ប្រភេទនេះ នឹងជួយឲ្យអ្នកស្រកទម្ងន់បានយ៉ាងងាយ គឺផ្ទុកពីខ្លាញ់ពណ៌ស ដែលធ្វើឲ្យអ្នកឡើងទម្ងន់កាន់តែខ្លាំង។ អ្នកវិទ្យាសាស្ត្របានសន្មត់ថា…

​ជិះម៉ូតូគេចរថយន្ត ធ្លាក់ស្នាមភ្លោះ ដួលបោកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង!

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានបុរសម្នាក់ជិះម៉ូតូគេចរថយន្ត បណ្តាលឲ្យធ្លាក់ស្នាមភ្លោះផ្លូវដួលបោកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ​ជន​រង​គ្រោះ​​​មានឈ្មោះ តុ​ប សំ​អៀរ ភេទប្រុស អាយុ៥៧​ឆ្នាំ ​នៅ​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៌។…

អវកាសយានិកដំបូងរបស់សហព័ន្ធអារ៉ាប់រួម នឹងហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ

UAE: អវកាសយានិកដំបូងបង្អស់មកពីសហព័ន្ធអារ៉ាប់រួម (UAE) នឹងហោះហើរទៅកាន់ស្ថានីយអវកាស អន្តរជាតិ (ISS) នាថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩ ហើយនឹងវិលត្រឡប់មកផែនដីវិញ នៅថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០១៩ ដែលមានកាលវិភាគ នៃការបាញ់បង្ហោះវាទៅកាន់ ISS ត្រូវបានចែករំលែកផ្សាយដោយទីភ្នាក់ងារ…

​បុរសម្នាក់ ជិះម៉ូតូដឹកឈើ ដួល​បោកក្បាលស្លាប់នៅនឹងកន្លែង!

ក្រចេះ: កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងជិះម៉ូតូដឹកឈើដួល បណ្តាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែង​ ភូមិកែងប្រាសាទ ឃុំសំបូរ ស្រុក សំបូរ ខេត្តក្រចេះ។ ជនរងគ្រោះឈ្មោះ ប៉ុន រ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ រាស់នៅភូមិឃុំកើតហេតុ​​។ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ​ចំណែកវត្ថុតាងម៉ូតូបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី៕​