ពិតជាមិនគួរឲ្យជឿ! ក្មេងដែលធ្លាក់កៀបខ្លួនជាប់ចន្លោះថ្មល្អាងមួយកន្លែង ពេលនេះជួយសង្គ្រោះបានហើយមិនស្លាប់ទេ!..

កំពង់ស្ពឺៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានក្មេងប្រុសម្នាក់ ទៅឃ្វាលគោបានធ្លាក់ចូលចន្លោះថ្មល្អាងខ្ចាង កៀបជាប់ខ្លួនទម្រាំជួយសង្គ្រោះបានប្រើរយៈពេលអស់ជាច្រើនម៉ោងវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ រហូតមកដល់រសៀលថ្ងៃដដែល ទើបអាចជួយសង្គ្រោះបាន ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ទីតាំងកើតហេតុនេះ កើតឡើងនៅ​ភូមិអន្លង់ផេ ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយក្មេងប្រុសដែលធ្លាក់កៀបជាប់ចន្លោះថ្មមានឈ្មោះ សុខ ឡាយ ភេទប្រុស…

រថយន្តធន់ធំ២គ្រឿង បើកលឿនបុកគ្នាលាន់ដូចរន្ទះ របួសធ្ងន់ស្រាលតៃកុង២នាក់ ខ្ទេចរថយន្តយ៉ាងដំណំ

ភ្នំពេញៈ តៃកុងរថយន្ត២នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីបើកខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្នៅ រាជធានីភ្នំពេញ។ រថយន្តម៉ាកហ៊ីណូ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3088 ទិសដៅពីកើតទៅលិច និងមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ…

​លិចទូកដឹក​កម្មករ បណ្តាលឲ្យ​​ស្លាប់បុរសម្នាក់​និងម្នាក់ទៀតបាត់ខ្លួន!​

ព្រះសីហនុៈ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីលិចទូក​ប្រភេទកន្ទុយវែង​ដឹកកម្មករ ដែលដឹកលើសចំណុះ បណ្តាល​ស្លាប់ម្នាក់ និងម្នាក់ទៀតបាត់ខ្លួន ​នៅ​ពយអាវខ្មាច ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ​ខេត្តព្រះសីហនុ។ ​​ជនរងគ្រោះមានឈ្មោះ ធំ សារ៉ាត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ កម្មករសំណង់…

សារភាពថាខ្លួនខុសហើយ! ផឹកស្រាអស់២លីត្រ បុកម៉ូតូZoomer-X បណ្តាលឲ្យ២នាក់ម្តាយកូនរបួស!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយយុវជនម្នាក់ បានផឹកស្រាអស់២លីត្រជិះម៉ូតូសង់ចាស់ ជ្រុលទៅបុកនឹងម៉ូតូZoomer-X ជិះដោយបុរសម្នាក់ ឌុបប្រពន្ធនិងកូនតូចក្នុងបំណងធ្វើស្លាកលេខម៉ូតូ បណ្តាលដួលរងរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតកើតឡើងកាលពីវេលាម៉ោង២និង៥៧នាទី រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៧៧ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនតាមរ៉ឺម៉កកង់បីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

First News៖ (ព័ត៌មានបឋម) អគ្គិភ័យកំពុងឆេះរោងចក្រមួយកន្លែង នៅសង្កាត់បឹងទំពុន២!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះ​រោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

លម្អិត! ដឹងកាន់តែច្បាស់ ករណីកូនមន្ត្រីនគរបាលម្នាក់ចង.កស្លាប់ នៅក្នុងសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល

កណ្តាលៈ កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានការប្រទះឃើញសពបុរសម្នាក់ បានចងកស្លាប់នៅក្នុងសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៀម វឌ្ឍនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាកនៅភូមិព្រែកសំរោង…

ខ្លាំងម្ល៉េះលោក សុទ្ធតែគំរាម​សម្លាប់ទៀត!

ភ្នំពេញៈ នៅព្រឹកព្រលឹមវេលាម៉ោង ៦និង៤០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នៅ​ចំណុចផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានករណី​គំរាមសម្លាប់កើតឡើង បង្កឡើងដោយជនសង្ស័យ​ស៊ីវិល ថ្មើរជើង ប្រដាប់ដោយដែកសំប៉ែតស្រួច​។ ជនសង្ស័យខាងលើមានឈ្មោះ ទន ផានិត ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ…

សមត្ថកិច្ចចុះពិនិត្យមុខទំនិញនៅផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមពីគណៈកម្មការផ្សារ បានបន្តចុះប្រចាំការនៅផ្សារទាំង០៦ រួមមាន៖ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង ដើម្បីចុះអង្កេត ស្រាវជ្រាវ និងទប់ស្កាត់នូវទំនិញខូចគុណភាពមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។…

រន្ធត់ ជិះម៉ូតូទៅបុកពីក្រោយរថយន្ត ស្លាប់ភ្លាមៗមួយរំពេច

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២៧-២៨ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ…

មន្រ្តីនគរបាលម្នាក់ចុះអន្តរាគមន៍គេឈ្លោះគ្នា រួចទាញទូរសព្ទថត ត្រូវគេវាយមួយពិលបែកចិញ្ចើម..!

កណ្តាលៈ មានករណី​ហិង្សាដោយចេតនាមួយបានកើតឡើងកាលពី៩និង១៥នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅតូបលក់ដូរ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ​ ជនរងគ្រោះ​ឈ្មោះ អ៊ឹប សុខខឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនគរបាល នៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល…