​ផ្ទះគ្មានអ្នករស់នៅមួយខ្នង ត្រូវមនុស្សមានសតិមិនគ្រប់ដុតឆេះគ្មានសល់!

​ស្ទឹងត្រែងៈ នៅវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុង.ខេត្តស្ទឹងត្រែង។ មូលហេតុមនុស្សមានសតិមិនគ្រប់​ដុតផ្ទះទុកចោល(គ្មានអ្នករស់នៅ​)ទំហំផ្ទះ៩​x ១០ធ្វើអំឈើស័ង្គសី។ កម្លាំងការិល័យអគ្គិភ័យទទួលបានព៌ត័មានបានចេញរថយន្តបន្ទាប់ពេលទៅដល់ផ្ទះត្រូវបានឆេះអស់ទាំងស្រុង​ សម្ភារៈផ្សេងៗគ្មាន៕

​ត្រៀមផងអ្នកសៀមរាប នឹងដាច់ភ្លើងរយៈពេល៥ថ្ងៃនៅតាមតំបន់មួយចំនួន…!

សៀមរាបៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីសៀមរាប បានឲ្យដឹងថា នឹងដាច់ភ្លើងចំនួន៥ថ្ងៃនៅតាមតំបន់មួយដូចខាងក្រោម៖

ហៅសួរនាំរឿងបាត់ម៉ូតូ ឆែកឃើញទាំងគ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួន២នាក់

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានប៉ូលិសប៉ុស្តិ៍ចោមចៅ២ ឃាត់នាំខ្លួនទៅសាកសួរ ផ្អែកតាមបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធទៅនឹង ករណីលួចម៉ូតូ ខណៈដែលហៅនាំទៅសាកសួរ បែរជាត្រួតពិនិត្យ រកឃើញថ្នាំញៀនចំនួន៤កញ្ចប់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​។ ជនសង្ស័យទាំង២នាក់ ទី១​ឈ្មោះ ជា…

​ស្រ្តីម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម!

ព្រៃវែងៈ កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់ត្រូវខ្សែភ្លើងឆក់​បណ្តាលឲ្យស្លាប់ នៅភូមិវាល ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ ផាន់ លាង ភេទស្រី អាយុ​៤៥ឆ្នាំ រស់នៅភូមិ​ឃុំ​កើតហេតុ។ មូលហេតុ ជនរងគ្រោះ​ដោះខ្សែអំពូលភ្លើងពីផ្ទះបាយឲ្យគេ​​បើកម៉ាស៊ីនច្រូតចូល នឹងដឹកស្រូវមកពីស្រែ​ កាន់ចំមុខដំណ​​ក៏ឆក់ស្លាប់​តែម្តង៕​

មុខសញ្ញាវាយប្លន់យកម៉ូតូប្រជាពលរដ្ឋតាមផ្លូវពេលយប់ចំនួន៣នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន!

ភ្នំពេញៈ ក្រុមជនសង្ស័យសកម្មខាងដើរធ្វើសកម្មភាព វាយ គំរាម ប្លន់យកម៉ូតូប្រជាពលរដ្ឋ អ្នកដំណើរ ពេលរាត្រី ចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ទោះជាក្រុមគ្រួសារសាច់ញាតិរបស់ជនសង្ស័យកំពុងខ្នះខ្នែងរត់រកផ្លូវ ដើម្បីសម្រួលដោះ ឲ្យនៅក្រៅឃុំក៏ដោយ ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៨…

​សមត្ថកិច្ចរកឃើញស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈ៣ទីតាំង ដាក់លក់ខុសបរិមាណនិងគុណភាព!

​កំពង់ស្ពឺៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ០៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នេះ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល​ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យគុណភាព បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ/ដេប៉ូ នៅខេត្តកំពង់ស្ពឺ បានចំនួន​៩ទីតាំង។…

ប្រធាន អនុប្រធាន ចៅក្រមសាលាដំបូងរាជធានី-ខេត្តជាច្រើននាក់ ត្រូវបានផ្ទេរមុខតំណែង!!!​

ភ្នំពេញៈ ​យោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ ផ្ទេរមុខតំណែង ប្រធាន អនុប្រធាន ចៅក្រម សាលាដំបូងរាជធានី-ខេត្ត ជាច្រើនរូបដូចខាងក្រោម៖

រថយន្តក្រឡុកស៊ីម៉ង់ត៍បើកចុះចំណោតយាយម៉ៅ ទៅបុកនឹងរបាំងចែកទ្រូងផ្លូវ ស្លាប់ម្នាក់នៅនឹងកន្លែង!

ព្រះសីហនុៈ ​នៅវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបើកចុះចំណោតយាយម៉ៅមិនដឹងថាយ៉ាងម៉េច រថយន្តបានរេចង្កូតទៅបុកនឹងរបាំងទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ធ្លាក់តៃកុង​ចេញមកក្រៅស្លាប់ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំពោះករណីនេះ ជនរងគ្រោះមិនដឹងថាស្គាល់អត្តសញ្ញាណនៅឡើយទេ៕

ចុម! សមត្ថកិច្ចចាប់ខ្លួនបងធំប្រចាំក្រុងពោធិ៍សាត់ម្នាក់ ដកហូតបានសុទ្ធតែអាវុធប្រហារ!!!

ពោធិ៍សាត់ៈ លោកអធិការក្រុងពោធិ៍សាត់ បានប្រាប់Post Newsថា កម្លាំងអន្តរាគមន៍ក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយអាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក្មេងទំនើង ដកហូតបានកាំបិតកែច្នៃចំនួន៤ដើម ។ ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៩និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ សុខ ដាលីន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិស្ថានីយ៍…

ក្មេងស្រីម្នាក់ ​ជិះម៉ូតូបត់មិនប្រយ័ត្ន ត្រូវរថយន្តក្រុងក្រុមហ៊ុនកាពីតូលបុក បណ្តាលឲ្យរងរបួសធ្ងន់!

ពោធិ៍សាត់ៈ នៅវេលាម៉ោង១០និង៥០នាទីព្រឹក ​ថ្ងៃទី៣០ ខែ​តុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ​៥ ចន្លោះគីឡូម៉ែត្រ១៧១​.១៧២ ភូមិត្រាំ ឃុំត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ​មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាង​ម៉ូតូបើកបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តបុក បណ្តាលឲ្យរង​របួសធ្ងន់ស្រ្តីម្នាក់​។ ​រថយន្តបង្កម៉ាកHYUNDAI ពាក់ស្លាកលេខ ភ្នំពេញ​3B-6062 ពណ៌ក្រហម-ស បើកបរពី​កើតពីលិច​(អ្នកបើកបរ​បានរត់គេចខ្លួនបាត់) បានមកបុក​​ម៉ូតូ​ម៉ាក គុប៩០…