រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចយ៉ាងដូច្នេះថា៖ «ប្រការ១៖ បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥…

សារាចរណែនាំ ស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានការសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍

សារាចរណែនាំ ស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានការសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍

ឯឧត្តម គឹម សន្តិភាព៖ រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃបន្តទៀត

រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ តាមរយៈសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១! រយៈពេលនៃការបិទខ្ទប់នេះ អាចត្រូវបានបន្តបន្ថែមទៀត អាស្រ័យលើការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងស្ថានភាពនៃការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់…

ម៉ាឡេស៉ីនៅតែជឿថាវ៉ាក់សាំង AstraZeneca មានសុវត្ថិភាព

  (គូឡាឡាំពួ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃចន្ទនេះបាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca គឺមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ០៣ថ្ងៃបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានទទួលវ៉ាក់សាំងនេះជាលើកដំបូង ដែលខ្លួនបានទិញតាមរយៈយន្តការ COVAX។ ប្រទេសមួយចំនួន បានដាក់កំហិត ឬបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ជុំវិញលទ្ធភាពនៃទំនាក់ទំនងរវាងវ៉ាក់សាំងនេះ…

ឡាវរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃ ១១៣នាក់ ជាលើកដំបូង

  (វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវបានប្រកាសនៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ១១៣នាក់ទៀត ត្រូវបានរកឃើញនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ និងជាលើកដំំបូងបំផុតសម្រាប់ឡាវ ដែលមានករណីឆ្លងឈានចូលដល់ខ្ទង់ រាប់រយករណីនៅក្នុងមួយថ្ងៃបែបនេះ។ មន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ នៅថ្ងៃចន្ទនេះទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១១៣នាក់ ក្នុងនោះមាន…

Update៖ ម៉ូតូតូចធំ២គ្រឿង បើកបរបញ្រ្ចាសទិសគ្នា ក្នុងល្បឿនលឿន ហើយមិនប្រកាន់ស្តាំ បណ្តាលឲ្យបុកគ្នាឆេះ រងរបួសធ្ងន់២នាក់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ​ចំណុចផ្លូវបំបែក (ច្រមុះជ្រូកដឺតាស្គូន) ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រវាងម៉ូតូធុន BMW GS 120A បុកជាមួយម៉ូតូធុន…

ក្រសួងសុខាភិបាល៖ ថ្ងៃនេះ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៨០នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ១៧៧នាក់

  រកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ទៀត និងជាសះស្បើយ ១៧៧នាក់ – ករណីឆ្លងសហគមន៍ ៥៧៩ នាក់ – អ្នកដំណើរពីបរទេស ០១ នាក់ ភ្នំពេញ (337) ព្រះសីហនុ (91) បន្ទាយមានជ័យ (91) កណ្ដាល…

ក្រសួងសុខាភិបាល ប្រកាសពីករណីស្លាប់ ជនជាតិខ្មែរចំនួន០៥នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-១៩

  ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ ជនជាតិខ្មែរចំនួន ៥នាក់ ដោយសារជំងឺកូវីដ-១៩។  

ក្រសួងសុខាភិបាល ប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរ ចំនួន ០១នាក់ អាយុ ៦៥ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩

ក្រសួងសុខាភិបាល ប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរ ចំនួន ០១នាក់ អាយុ ៦៥ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩។

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជអំណោយ ជូនសាលារាជធានីភ្នំពេញ សម្រាប់ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម

នៅវេលារសៀលថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា…