(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវបានប្រកាសនៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ១១៣នាក់ទៀត ត្រូវបានរកឃើញនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ និងជាលើកដំំបូងបំផុតសម្រាប់ឡាវ ដែលមានករណីឆ្លងឈានចូលដល់ខ្ទង់ រាប់រយករណីនៅក្នុងមួយថ្ងៃបែបនេះ។
មន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ នៅថ្ងៃចន្ទនេះទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១១៣នាក់ ក្នុងនោះមាន ៥៤នាក់ត្រូវបានរាយការណ៍ចេញពី ខេត្តចម្ប៉ាសាក់, ៣១នាក់នៅទីក្រុងវៀងច័ន្ទ។
ឡាវបានមើលករណីឆ្លងប្រចាំថ្ងៃច្រើនជាលំដាប់ គិតចាប់តាំងពីដើមសប្តាហ៍មុនមកម្ល៉េះ ដោយរលកថ្មីនេះបានផ្ទុះចេញ ពីករណីនាំចូលមកពីក្រៅប្រទេស។ គិតត្រឹមថ្ងៃចន្ទនេះ ឡាវមានករណីឆ្លង COVID-19 សរុប ៤៣៦ករណី ក្នុងនោះពុំមានករណីស្លាប់នោះឡើយ៕
Xinhua៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១
មតិយោបល់