ព័ត៌មានជាតិ

ម៉ាឡេស៉ីនៅតែជឿថាវ៉ាក់សាំង AstraZeneca មានសុវត្ថិភាព

 

(គូឡាឡាំពួ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃចន្ទនេះបាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca គឺមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ០៣ថ្ងៃបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានទទួលវ៉ាក់សាំងនេះជាលើកដំបូង ដែលខ្លួនបានទិញតាមរយៈយន្តការ COVAX។

ប្រទេសមួយចំនួន បានដាក់កំហិត ឬបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ជុំវិញលទ្ធភាពនៃទំនាក់ទំនងរវាងវ៉ាក់សាំងនេះ ជាមួយបញ្ហាកំណកឈាមដ៏កម្រ។

ប៉ុន្តែក្រុមហ៊ុន AstraZeneca បាននិយាយថា លទ្ធផលនៃការត្រួតពិត្យសុវត្ថិភាពនិងប្រសិទ្ធភាពនៅក្នុងចក្រភពអង់គ្លេស និងអ៊ឺរ៉ុបបានកត់សម្គាល់ថា វ៉ាក់សាំងរបស់ខ្លួនផ្តល់នូវការការពារខ្ពស់ ហើយមានអត្ថប្រយោជន៍ធំជាងហានិភ័យ។ ម៉ាឡេស៊ីនឹងចាក់ AstraZeneca ជូនចំពោះអ្នកដែល មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ៕

 

មតិយោបល់